បរទេស ៖ យោងតាមការប្រកាស ដោយមន្ត្រីគ្រប់គ្រងស្ថានីយរថភ្លើង ក្រោមដី ប្រចាំទីក្រុងគៀវ បានអះអាងនៅថ្ងៃនេះថា មកដល់ពេលនេះ ពលរដ្ឋប្រមាណជា១៥ ០០០នាក់ហើយ ដែលកំពុងជ្រកកោនបណ្តោះអាសន្ន នៅតាម់ស្ថានីយ រថភ្លើងក្រោមដី ទាំងឡាយរបស់ទីក្រុង ដើម្បីគេចចេញពីគ្រោះថ្នាក់ នៃការលុកលុយរបស់រុស្សី ។

លោក Viktor Brahinsky ដែលជាមន្ត្រីម្នាក់បានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកព័ត៌មានថា បច្ចុប្បន្នស្ថានីយរថភ្លើងក្រោមដី ទាំងអស់ របស់រដ្ឋធានីទីក្រុងគៀវ គឺអាចផ្ទុកអ្នករស់នៅបណ្តោះអាសន្ន បានយ៉ាងហោចណាស់ ទៅដល់១០០ ០០០នាក់ ពីព្រោះថានៅទីនេះយើងមានប្រព័ន្ធទឹកស្អាត និងបង្គន់អនាម័យ និងក៏ដូចជាអាហារ និងថ្នាំពេទ្យផងដែរ ។
ប្រភពដដែលបាន បញ្ជាក់ដែរថា ៖មនុស្សជាច្រើនមិនមានកន្លែង ដែលត្រូវទៅដើម្បីគេចខ្លួននោះទេ ដូចនេះក៏សម្រេចចិត្ត ក្នុងការបន្តរស់ និងសម្រាកនៅក្នុង ស្ថានីយរថភ្លើង ជាមួយនឹងប្រវែង តែប៉ុន្មានម៉ែត្រ ជាមួយនឹងតង់មួយ ឬភួយតែមួយហើយវាបានក្លាយ ទៅជាផ្ទះរបស់ពួកគេ ។
លោកបន្តដែរថា ពួកយើងបានអំពាវនាវ ឲ្យពលរដ្ឋអ៊ុយក្រែន នាំយកសម្លៀកបំពាក់ឲ្យបានគ្រប់គ្រាន់ អាហារនិងឧបករណ៍គាំទ្រ ចាំបាច់ជាច្រើនទៀត សម្រាប់ពួកគេផ្ទាល់ មករស់នៅទីនេះ បណ្តោះអាសន្ន ហើយជាពិសេសត្រូវយកចិត្តទុកដាក់
បំផុតចំពោះស្ត្រីនិងកុមារ ព្រមទាំងមនុស្សចាស់ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
