ហ្សឺណែវ ៖ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោកស្រី Ngozi Okonjo-Iweala បានលើកឡើងថា លោកស្រីមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបន្តរងទុក្ខ និងការបាត់បង់ជីវិត នៅក្នុងប្រទេសអ៊ុយក្រែន ដោយអំពាវនាវឱ្យមានដំណោះស្រាយ ដោយសន្តិវិធី និងឆាប់រហ័ស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធលោកស្រី Iweala បានលើកឡើងថា WTO ក៏ព្រួយបារម្ភផងដែរ អំពីផលប៉ះពាល់ពាណិជ្ជកម្ម នៃជម្លោះ ជាពិសេសពាណិជ្ជកម្ម ក្នុងវិស័យកសិកម្ម និងផលិតផលម្ហូបអាហារ និងការកើនឡើងនៃតម្លៃថាមពល និងឥទ្ធិពលរបស់វា ទៅលើប្រជាជន ដែលរងផលប៉ះពាល់ ។
លោកស្រីបន្ដថា “នៅឯ WTO យើងបានមើលសោកនាដកម្មនេះនៅអ៊ុយក្រែន លាតត្រដាងជាមួយនឹង ការមិនគួរឲ្យជឿ និងសង្ឃឹមថា វានឹងត្រូវបានដោះស្រាយដោយសន្តិវិធី ។ ទោះជាយ៉ាងណាក៏ដោយនេះគឺជាថ្ងៃទី៧ ហើយយើង មានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការរងទុក្ខ និងការបាត់បង់ជីវិតជាបន្តបន្ទាប់” ។
លោកស្រី បានបន្ថែម ថា “យើង អធិស្ឋាន ថា នឹង មាន ដំណោះស្រាយ ដោយ សន្តិវិធី និង ឆាប់រហ័ស “។ តាម ការ ប្រកាស ជា ផ្លូវ ការ អ៊ុយក្រែន និង រុស្ស៊ី ត្រូវបានគេរំពឹងថា នឹងធ្វើការចរចា ជុំថ្មីឆាប់ៗនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
