ព័ត៌មានអន្តរជាតិ

Update: ប្រទេស រ៉ូម៉ានី បាត់យន្តហោះ ២គ្រឿង នៅជិតព្រំដែនជាមួយអ៊ុយក្រែន

បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសរ៉ូម៉ានី បាននិយាយថា យន្តហោះចម្បាំង របស់រ៉ូម៉ានីមួយគ្រឿង ប្រភេទ MiG-21 LanceR បានបាត់ពីរ៉ាដាក្នុងតំបន់ភាគអាគ្នេយ៍នៃទីក្រុង Dobrogea កាលពីល្ងាចថ្ងៃពុធ។ ឧប្បត្តិហេតុនេះ កើតឡើង បន្ទាប់ពីឧទ្ធម្ភាគចក្រ IAR 330 Puma បានធ្លាក់ ដែលត្រូវបានបញ្ជូន ដើម្បីកំណត់ទីតាំងយន្តហោះនោះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា យន្តហោះចម្បាំង ដែលជាកំណែអាប់ដេត របស់អ៊ីស្រាអែល នៃយន្តហោះចម្បាំងសូវៀតឆ្នាំ 1960 បានបាត់ខ្លួនប្រហែល ១៥នាទី បន្ទាប់ពីការហោះហើរ និងធ្វើដំណើរទៅល្បាត តំបន់ឆ្នេរជាប់ព្រំដែនអ៊ុយក្រែន។ បេសកកម្មស្វែងរក និងជួយសង្គ្រោះ ត្រូវបានធ្វើឡើង ដោយឧទ្ធម្ភាគចក្របានបញ្ជូន ដើម្បីស្វែងរកយន្តហោះនោះ ។

យ៉ាងណាក៏ដោយ យោធាបាននិយាយថា ឧទ្ធម្ភាគចក្របាន បាត់ខ្លួនប្រហែល ២០ នាទី ក្នុងបេសកកម្មរបស់ខ្លួនផងដែរ ។ មុនពេល បាត់ការទាក់ទង អ្នកបើកយន្តហោះរបស់ខ្លួន បានរាយការណ៍ពីស្ថានភាព អាកាសធាតុអាក្រក់ខ្លាំង នៅក្នុងតំបន់នេះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top