ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី មានករណី ឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ រហូតដល់ជាង ៣៧០០០ករណី

ហ្សាកាតា ៖ ប្រភពពីក្រសួង សុខាភិបាល បាន ឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី បាន បញ្ជាក់ពីករណី ឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៧.២៥៩ ករណី នៅ ថ្ងៃ ព្រហស្បតិ៍ ដែលនាំឱ្យចំនួន ឆ្លងសរុប របស់ប្រទេសនេះកើនឡើង ដល់ ៥,៦៦៧,៣៥៥ករណី ។

យោងតាមក្រសួង ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើង ២៣២ នាក់ សរុបកើនឡើងដល់ ១៤៩,២៦៨ នាក់ ខណៈមនុស្ស ៤២,១៥៤ នាក់ទៀត បានជាសះស្បើយពីជំងឺ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយ សរុបកើនដល់ ៤,៩៨៦,៣៩១នាក់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។

ខណៈដែលរដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងពន្លឿន កម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុសនេះ មនុស្សជាង ១៩១,១១លាននាក់ នៅក្នុងប្រទេសនេះ បាន ទទួលវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ លើកទីមួយរបស់ពួកគេ ខណៈដែលជាង ១៤៦,២០ លាននាក់ បានចាក់វ៉ាក់សាំងលើកទីពីរ របស់ពួកគេ។

ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំនៅក្នុងខែមករាឆ្នាំមុន បន្ទាប់ពីអាជ្ញាធរ បានអនុម័តការប្រើប្រាស់ ជាបន្ទាន់នៃវ៉ាក់សាំង Sinovac របស់ចិន ។

ដោយមានគោលបំណង ចាក់វ៉ាក់សាំងឱ្យបាន ពេញលេញដល់ប្រជាជនចំនួន ២០៨,២៦ លាននាក់ នៅក្នុងប្រទេស រហូតមកដល់ពេលនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានគ្រប់គ្រងវ៉ាក់សាំង ជាង ៣៤៨,៧៣លានដូស រួមទាំងការចាក់វ៉ាក់សាំង លើកទី៣ ផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top