ព័ត៌មានអន្តរជាតិ

តម្លៃប្រេង ធ្លាក់ចុះបន្ដិចវិញ ចំពេលបន្ដមានហានិភ័យភូមិសាស្រ្តនយោបាយ

ញូវយ៉ក៖ តម្លៃប្រេងបានធ្លាក់ចុះបន្ដិចកាលពីថ្ងៃព្រហស្បតិ៍ ខណៈការជួញដូរមិនទាន់ប្រែប្រួលនៅតែ បន្តចំពេល មានហានិភ័យភូមិសាស្ត្រនយោបាយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ ងារសារព័ត៌មានចិនស៊ិនហួ។

West Texas Intermediate សម្រាប់ការចែកចាយខែមេសាបានបាត់បង់ ២,៦៨ ដុល្លារអាមេរិកឬ ២,៥ភាគរយដើម្បីទូទាត់នៅតម្លៃ ១០៦,០២ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។

ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែឧសភា បានធ្លាក់ចុះ ១,៨១ ដុល្លារ ឬ ១,៦ ភាគរយ មកបិទនៅតម្លៃ ១០៩,៣៣ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange។

ប្រតិកម្មទីផ្សារខាងលើបានធ្វើតាមការកែតម្រូវតម្លៃគួរឱ្យកត់សម្គាល់នៅលើទីផ្សារប្រេង ដែលឃើញស្តង់ដារប្រេងឆៅរបស់សហរដ្ឋអាមេរិក និងប្រេងឆៅប្រភេទ Brent ធ្លាក់ចុះ ១២,១ ភាគរយ និង ១៣,២ភាគរយរៀងគ្នាកាលពីថ្ងៃពុធ។

ពាណិជ្ជករបន្តថ្លឹងថ្លែងពីហានិភ័យនៃការផ្គត់ផ្គង់ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្ត។ កាលពីថ្ងៃពុធ ឯកអគ្គរដ្ឋទូតនៃប្រទេសអារ៉ាប់រួម (UAE) ប្រចាំនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រទេសរបស់លោកអនុគ្រោះដល់ការបង្កើនផលិតកម្មប្រេង ហើយនឹងលើកទឹកចិត្តដល់អង្គការ OPEC ឱ្យពិចារណាលើទិន្នផលខ្ពស់ជាងនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top