ព័ត៌មានអន្តរជាតិ

គ្រាប់មីស៊ីល ផ្លោងចំនួន១២គ្រាប់ ត្រូវបានបាញ់បង្ហោះ ត្រូវចំតំបន់រដ្ឋធានី របស់ឃឺដ

បាដាដ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០២២ថា ដ្ឋាភិបាល ក្នុងតំបន់បានឲ្យដឹងថា គ្រាប់មីស៊ីលផ្លោង ចំនួន១២គ្រាប់ ដែលត្រូវបានបាញ់ចេញពីខាងក្រៅ ប្រទេសអ៊ីរ៉ាក់ បានវាយប្រហារទីក្រុង Erbil ភាគខាងជើង នៃរដ្ឋធានីឃឺដ នៅថ្ងៃអាទិត្យនេះ ។

ការវាយប្រហារនេះបានកើតឡើងនៅម៉ោង១និង០០នាទីព្រឹក ត្រូវនឹងម៉ោង២២និង០០ម៉ោងសកល ត្រូវនឹងថ្ងៃសៅរ៍ នៅគ្រាដែល “គ្រាប់មីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយចំនួន១២ ត្រូវបានបាញ់ចេញពីភាគខាងកើត ខាងក្រៅព្រំដែនអ៊ីរ៉ាក់ ឆ្ពោះទៅកាន់អគារថ្មី នៃស្ថានកុងស៊ុលអាមេរិក នៅទីក្រុង Erbil និងតំបន់លំនៅដ្ឋានជុំវិញ ក៏ដូចជានៅជិត ក្រសួងមហាផ្ទៃ ក្នុងតំបន់បានឲ្យដឹងក្នុងសេចក្តីថ្លែង ការណ៍មួយថា ការសាងសង់ប៉ុស្តិ៍ទូរទស្សន៍ Kurdistan 24 ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការវាយប្រហារនេះ បានបណ្តាលឱ្យជនស៊ីវិលម្នាក់រងរបួស រួមជាមួយនឹងការខូចខាត អគារជាច្រើន ដោយបន្ថែមថា កងកម្លាំងសន្តិសុខឃឺដកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ ជាមួយនឹងព័ត៌មានលម្អិតបន្ថែមនឹងត្រូវចេញផ្សាយ នៅពេលក្រោយ ។

ផ្ទាំងពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ សេចក្តីថ្លែងការណ៍មួយ របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់ បានបញ្ជាក់ពីការវាយប្រហារ មកលើទីក្រុង Erbil ដោយឲ្យដឹងថា “បទល្មើសរបស់ពួកគេ នឹងត្រូវទទួលបានការផ្តន្ទាទោស ដោយយុត្តិធម៌របស់ពួកគេ” ។

គ្មានក្រុមណាចេញមុខអះអាង ទទួលខុសត្រូវ ចំពោះការវាយប្រហារលើតំបន់ Kurdistan ដែលមានសន្តិភាពនោះទេ ។

កងកម្លាំងសហរដ្ឋអាមេរិក ដែលឈរជើងនៅអាកាសយានដ្ឋាន អន្តរជាតិ Erbil កាលពីអតីតកាលបានទទួល រងការបាញ់ប្រហារពីគ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកដែលជាប់គាំង ដោយកងជីវពលមិនស្គាល់មុខ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top