ព័ត៌មានអន្តរជាតិ

Updated ៖ រុស្ស៊ី អះអាងថា នឹងវាយប្រហារភាគខាងលិច អ៊ុយក្រែន ខណៈប្រធានាធិបតី អ៊ុយក្រែន ព្រមានពីការបំផ្លិចបំផ្លាញ

LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០២២ថា កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារ ដោយគ្រាប់មីស៊ីល លើមូលដ្ឋាន យោធា អ៊ុយក្រែនដ៏ធំមួយនៅជិតព្រំដែន ប៉ូឡូញនៅថ្ងៃអាទិត្យនេះ មន្ត្រី បានលើកឡើងថា នៅក្នុងអ្វី ដែលហាក់ ដូចជាការវាយប្រហារ នៅភាគខាងលិចបំផុត នៃសង្គ្រាម ហើយសំឡេងស៊ីរ៉ែន វាយប្រហារតាមអាកាស ម្តងទៀតបានធ្វើឱ្យអ្នកស្រុក នៅក្នុងរដ្ឋធានីមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង ។

រដ្ឋបាលយោធាក្នុងតំបន់ Lviv បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា “អ្នកកាន់កាប់បានបើកការ វាយប្រហារតាមផ្លូវអាកាស លើមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ រក្សាសន្តិភាព និងសន្តិសុខ” នៅក្នុងទីក្រុង Yavoriv ។ យោងតាមទិន្នន័យបឋម ពួកគេបានបាញ់មីស៊ីលចំនួន៨គ្រាប់ ។

លោក Anton Mironovich អ្នកនាំពាក្យសាលាទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន បានលើកឡើងថា “មិនមានអ្នកស្លាប់ទេ ប៉ុន្តែព័ត៌មានអំពីអ្នករបួស និងរបួសកំពុងត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់” ។

ផ្ទាំងពាណិជ្ជកម្ម

រោងចក្រទំហំ៣៦០គីឡូម៉ែត្រការ៉េ ដែលមានចម្ងាយតិចជាង២៥គីឡូម៉ែត្រ ពីព្រំដែនប៉ូឡូញ គឺជាកន្លែងដ៏ធំបំផុតមួយ របស់ប្រទេសអ៊ុយក្រែន និងធំជាងគេនៅភាគខាងលិចនៃប្រទេស ។ អ៊ុយក្រែនធ្វើសមយុទ្ធភាគច្រើន ជាមួយបណ្តាប្រទេស នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងនៅទីនោះ ។
អភិបាលក្រុងមួយទៀតនៅភាគខាងលិចអ៊ុយក្រែន លោក Ivano-Frankivsk បាន ថ្លែងថា ទាហានរុស្ស៊ី ក៏បានបន្តវាយលុកអាកាស យានដ្ឋានរបស់ខ្លួនផងដែរ ដោយមិនមានរបាយការណ៍ បឋមអំពីអ្នកស្លាប់ និងរបួសនោះទេ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានព្រមានកងកម្លាំងរុស្ស៊ី ថា ពួកគេប្រឈមមុខនឹងការប្រយុទ្ធគ្នារហូតដល់ស្លាប់ ប្រសិនបើពួកគេព្យាយាម កាន់កាប់រដ្ឋធានី គៀវ (Kyiv) ខណៈដែល សំឡេងស៊ីរ៉ែន វាយប្រហារតាមអាកាសម្តងទៀត បានធ្វើឱ្យអ្នកស្រុកដឹង នៅព្រឹកថ្ងៃអាទិត្យនេះ ។

“ប្រសិនបើពួកគេ សម្រេចចិត្តទម្លាក់គ្រាប់បែក ហើយគ្រាន់តែលុបប្រវត្តិសាស្រ្តនៃតំបន់នេះ… ហើយបំផ្លាញពួកយើង ទាំងអស់គ្នា នោះពួកគេនឹងចូលទៅក្នុងទីក្រុង គៀវ ប្រសិនបើនោះជាគោលដៅរបស់ពួកគេ អនុញ្ញាតឱ្យពួកគេចូលមក ប៉ុន្តែពួកគេនឹងត្រូវ រស់នៅលើទឹកដីនេះ ។ លោក Zelenskyy បានថ្លែងដូច្នេះកាលពីថ្ងៃសៅរ៍ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top