ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កំពុងរង់ចាំការឆ្លើយតប របស់អាមេរិក មុនពេលត្រឡប់ ទៅទីក្រុងវីយែនវិញ សម្រាប់កិច្ចព្រមព្រៀង នុយក្លេអ៊ែរដ៏ល្អមួយ

តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់កំពុងរង់ចាំការឆ្លើយតប របស់សហរដ្ឋអាមេរិក មុនពេលត្រឡប់ទៅ ទីក្រុងវីយែន និងឈានដល់កិច្ចព្រមព្រៀងដ៏ល្អ និងយូរអង្វែងមួយ ។

អ្នកនាំពាក្យអ៊ីរ៉ង់លោក Saeed Khatibzadeh បានប្រាប់សន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ថា ការផ្អាកនៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ មិនមែនមានន័យថា ជាទីបញ្ចប់នៃដំណើរ ការការទូតនោះទេ។

លោក Khatibzadeh បានលើកឡើងថា “បញ្ហាទូទៅមួយចំនួន ប៉ុន្តែកម្រិតនៅតែមាន នៅសេសសល់ ដែលការសម្រេច ចិត្តត្រូវធ្វើឡើង នៅក្នុងទីក្រុងវ៉ាស៊ីលើកឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

លោកបានប្រកាសថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ នៅថ្ងៃអង្គារនេះ ជុំវិញកិច្ចចរចា នៅទីក្រុងវីយែន និងវិបត្តិនៅអ៊ុយក្រែន ។

កិច្ចចរចានៅទីក្រុងវីយែន មានគោលបំណងសម្រេច បាននូវការផ្ទៀងផ្ទាត់ និងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ត្រឡប់ទៅកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) នេះបើយោង តាមអ្នកនាំពាក្យអ៊ីរ៉ង់។

ដោយចោទ ប្រកាន់ រដ្ឋបាលលោក បៃដិន ពីភាពអសកម្ម និងការស្ទាក់ស្ទើរ លោក Khatibzadeh បានលើកឡើងថា ប្រធានាធិបតី អាមេរិក បច្ចុប្បន្នបានជ្រើសរើស ដើម្បីរក្សាកេរ្តិ៍ដំណែល ដែលបរាជ័យ របស់លោក ដូណាល់ ត្រាំ ពីមុនដែលជាវិធីសាស្រ្តរបស់រដ្ឋបាលរបស់លោក៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top