ព័ត៌មានអន្តរជាតិ

Update: លោក Zelensky ស្នើឲ្យអាមេរិក ធ្វើសកម្មភាព បន្ថែមទៀត ដើម្បីជួយអ៊ុយក្រែន

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelensky បានស្នើឱ្យសហរដ្ឋអាមេរិក “ធ្វើសកម្មភាព បន្ថែមទៀត” ដើម្បីជួយអ៊ុយក្រែន ការពារខ្លួនប្រឆាំង នឹងប្រតិបត្តិការយោធា ដែលកំពុងបន្តដោយរុស្ស៊ី។

ក្នុងសុន្ទរកថា ដែលបានថ្លែង តាមរយៈ Videoconference ទៅ កាន់ សហរដ្ឋ អាមេរិក។ សភាលោកក៏បានស្នើ ឱ្យសហរដ្ឋអាមេរិក ធ្វើជាជើងឯក នៃការបង្កើតតំបន់គ្មាន ការហោះហើរលើអ៊ុយក្រែន ឬផ្ទុយទៅវិញផ្តល់យន្តហោះចម្បាំង ដល់ប្រទេស របស់លោក សំណើទាំងពីរ ត្រូវបានច្រានចោល ដោយសហរដ្ឋអាមេរិក មកដល់ពេលនេះ។

លោក Zelensky ក៏ បានអំពាវនាវ ឱ្យសហរដ្ឋអាមេរិក បន្ថែម ទណ្ឌកម្មទ្វេរដង ប្រឆាំងនឹងរុស្ស៊ី រួមទាំងការស្នើសុំឱ្យក្រុមហ៊ុន អាមេរិកទាំងអស់ បញ្ចប់សមាគម ធុរកិច្ចរបស់ពួកគេជាមួយរុស្ស៊ី និង ដាក់ទណ្ឌកម្មអ្នកនយោបាយរុស្ស៊ីទាំងអស់ “ដែលបន្តនៅក្នុងការិយាល័យរបស់ពួកគេ និងកុំកាត់ផ្តាច់ទំនាក់ទំនង ជាមួយអ្នកដែលប្រឆាំងនឹង អ៊ុយក្រែន” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top