ព័ត៌មានអន្តរជាតិ

ប្រេស៊ីល សម្រេចបិទកម្មវិធី ទំនាក់ទំនង Telegram

បរទេស ៖ តុលាការ នៃប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រម្សិលមិញនេះ បានចេញសាលដិកា ក្នុងការបញ្ឈប់សកម្មភាព អាជីវកម្ម របស់កម្មវិធីឆាត Telegram និងបានទាមទារឲ្យ មានការរារាំងគ្រប់រូបភាព ចំពោះដំណើរការកម្មវិធីនេះ នៅទូទាំងប្រទេស រហូតដល់ពេលមានការ ជូនដំណឹងសាជាថ្មី។

តុលាការបានធ្វើការចោទប្រកាន់ថា Telegram ដែលបច្ចុប្បន្ន កំពុងមានភាពពេញនិយមខ្លាំង ទាំងប្រធានាធិបតីប្រេស៊ីល និងសហសេវិក របស់ខ្លួនផងនោះថាមិនបានគោរព ទៅតាមច្បាប់របស់ប្រេស៊ីលឡើយ ហើយបន្តអនុវត្តភាពមិនត្រឹមត្រូវ របស់ខ្លួនកន្លងមក។

លោកប្រធានាធិបតី Jair Bolsonaro បានប្រតិកម្មយ៉ាងខ្លាំង ទៅលើការសម្រេចចិត្ត នេះព្រមទាំងបានបង្ហោះ នៅលើបណ្តាញសង្គម Twitter ថា៖ Telegram បានផ្តល់ អត្ថប្រយោជន៍ជាច្រើន ជូនជាតិហើយពិតជាមានការសោកស្តាយ យ៉ាងខ្លាំង ចំពោះការប្រឆាំងដោយមនុស្សមួយចំនួន ពីព្រោះថាវាគឺជាបណ្តាញ ទំនាក់ទំនង ដែលមានភាពពិតប្រាកដ។

គួរឲ្យដឹងដែរថា Telegram ជាកម្មវិធីដ៏ពេញនិយមបំផុត នៅក្នុងប្រទេសប្រេស៊ីល ដោយមានអ្នកដោនឡុត សរុបដល់ទៅ៥៣ភាគរយ មកហើយនៃចំនួនអញ នកប្រើប្រាស់ ស្មាតហ្វូន នៅទូទាំងប្រទេសបូករួមទាំង លោកប្រធានាធិបតីប្រេស៊ីផងដែរ ពីព្រោះថា កន្លងមកលោកថែម ទាំងបានអំពាវនាវ សុំឲ្យមានការបោះបង់ការ ប្រើប្រាស់ Twitter និង Facebook ផងដែរដើម្បីងាកមកប្រើប្រាស់ កម្មវិធីទូរស័ព្ទរបស់រុស្សីមួយនេះវិញ ដោយអះអាងថាជាបណ្តាញ សង្គមគួរឲ្យទុកចិត្តបំផុត៕

ប្រែសម្រួល៖ស៊ុនលី

To Top