ព័ត៌មានអន្តរជាតិ

លោក បៃដិន បញ្ជាក់ថា រុស្ស៊ី បានប្រើ មីស៊ីលលឿនជាងសំឡេង នៅក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន បានបញ្ជាក់ថា រុស្ស៊ី បានប្រើមីស៊ីលលឿនជាងសំឡេង ក្នុងការឈ្លានពានអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន CNN។

ប្រធានាធិបតីអាមេរិក លោក បៃដិន បានលើកឡើងថា “ហើយប្រសិនបើអ្នកនឹងកត់សម្គាល់ ឃើញថារុស្ស៊ី ទើបតែបាញ់បង្ហោះមីស៊ីល ល្បឿនលឿនជាងសំឡេង ព្រោះវាជារឿងតែមួយគត់ ដែលពួកគេអាចសាកល្បងផ្ទាល់ ជាអាវុធ ដែលស្ទើរតែគ្មានអ្វី អាចបញ្ឈប់វាបាន ហើយមានហេតុផល ដែលពួកគេកំពុងប្រើវា”។

ប៉ុន្តែការស៊ើបការណ៍សម្ងាត់ របស់អង់គ្លេស និងសូម្បីតែលេខាធិការការពារជាតិផ្ទាល់ របស់លោក បៃដិន ក៏បានមើលងាយរុស្ស៊ី ចំពោះការប្រើប្រាស់កាំជ្រួច Kinzhal ដែលបាញ់តាមអាកាសរបស់ខ្លួន។

ប្រធានមន្ទីរបញ្ចកោណលោក Lloyd Austin បានប្រាប់សារព័ត៌មាន CBS ឲ្យដឹងថា “ខ្ញុំមើលមិនឃើញថា វាជាការផ្លាស់ប្តូរល្បែងសង្គ្រាមនោះទេ”៕ ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top