ព័ត៌មានអន្តរជាតិ

CCFR ​Comment#បទវិភាគ៖ “ប្រទេស​ប៉ិន​កុហក”ដែល​យក​ស្រា​សាំ​ប៉ាញ​មក​ជប់​លៀង ​អបអរ​សាទរ ជា​អ្នក​ញុះញង់​បង្ក​វិបតិ្ត​អ៊ុយក្រែន

“​ចាប់ពី​រុស្ស៊ី​និង​អ៊ុយក្រែន​បាន​ផ្ទុះ​អាវុធ​មក​ មន្ទីរបញ្ចកោណ​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក ​ផ្លូវ​K(​ទីតាំង​ប្រមូល​ផ្ដុំដោយក្រុម​ហ៊ុន​និយាយ​បញ្ចុះបញ្ចូលក្រុង​វ៉ាស៊ឹន​តោន​) ​សហគ្រាស​ផលិត​អាវុធយោធា ព្រម​និង​អគារ​រដ្ឋសភា​ទាំង​មូល​ សុទ្ធតែ​កំពុង​យក​ស្រា​សាំប៉ាញ​មក​ជប់លៀងដោយ​ស្ងាត់ៗ!” នាពេល​ថ្មីៗ​កន្លង​ទៅនេះ  លោក Franklin C. Spinney អតីត​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​បាន​វាយ​តម្លៃ​ដូច​ពោល​ខាង​លើនេះ ពាក្យសំដី​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អាមេរិក​ជា​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ធំជាង​គេ​ក្នុងការ​ប៉ះទង្គិច​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ។ ដូច​លោក Franklin C. Spinneyបាន​ធ្វើ​វិភាគថា ការ​ប៉ះទង្គិច​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ ជា​លទ្ធផល​នៃ​ការ​ញុះញង់​ខាង​នយោបាយ​ ។ ក្នុ​ងនាម​ជា​អ្នក​បង្ក​រឿង​ហេតុ​នៃ​វិបត្តិ​អ៊ុយ​ក្រែន អាមេរិក​មិន​គ្រាន់​តែឆ្លៀត​ឱកាស​នេះ ​ឱ្យ​តួអង្គ​ឧស្សាហកម្ម​យោធា​របស់​ខ្លួន​ទទួល​បានផល​កម្រៃ​ដ៏​ច្រើន​សន្ធឹកប៉ុណ្ណោះទេ ថែម​ទាំង​បាន​ដាក់​ទណ្ឌកម្ម​ដោយ​កម្រិត​កាន់​តែ​ខ្លាំង​ទៅលើ​រុស្ស៊ីទៀត​ផង ព្រមទាំង​បាន​រារាំង​ជំហាន​របស់​អឺរ៉ុប ​ដើម្បី​ស្វែង​រក​យុទ្ធសាស្ត្រ​ម្ចាស់ការ ពង្រឹង​អនុត្តរភាព​បែប​អាមេរិក ។ វិបត្តិ​អ៊ុយក្រែន​បាន​បញ្ជាក់​ម្តង​ទៀត​ថា អាមេរិក​ជា​ “បាតដៃ​ខ្មៅពី​ក្រោយ”​ដែល​ធ្វើ​ឱ្យ​ពិភពលោក​ច្របូកច្របល់​។ “បាតដៃខ្មៅពីក្រោយ”នេះ​មិន​អើពើ​នឹង​ទំនួល​ខុសត្រូវ​របស់​ខ្លួន បែរ​ជា​ទម្លាក់​កំហុស​ឱ្យ​អ្នក​ផ្សេង​ម្ត​ងហើយ​ម្ត​ង​ទៀត ។ នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ​ «កាសែត​ញូវយ៉ក ថាមស៍»បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ជា​ច្រើន​លើក​ដែល​ថា​ ប្រទេស​ចិន​ដឹង​ដំណឹង​មុន​នឹង​រុស្ស៊ី​ធ្វើ​សកម្មភាព​យោធា​ ហើយ​បាន​ “​ទាម​ទារ​ឱ្យ​រុស្ស៊ី​ធ្វើ​សកម្មភាព​បន្ទាប់​ពីបញ្ចប់​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ក្រុង​ប៉េកាំង ” ​។​ អ្នក​ដែល​ចេះ​ដឹងសុទ្ធតែ​អាច​មើលច្បាស់ថា ពាក្យ​មួល​បង្កាច់​ និង​រិះគន់​នេះផ្ទុយពី​ចំណេះដឹង​ទូទៅ និង​មាន​ចេតនាអាក្រក់ ។ នាពេល​ថ្មីៗ​កន្លង​ទៅនេះ លោក Qin Gang ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅអាមេរិក​បាន​សម្តែង​យ៉ាង​ច្បាស់​ថា រុស្ស៊ី​និង​អ៊ុយក្រែនកើត​មាន​ការ​ប៉ះទង្គិច​ គ្មាន​ផល​ប្រយោជន៍​អី​ដល់​ប្រទេស​ចិន​ទេ ។ ប្រទេស​ចិនមិនអាច​មិន​និយាយ​បញ្ចុះបញ្ចូល​ខណៈ​ពេល​​ទទួល​បាន​ព័ត៌មាន​នេះ ។

បើ​មើលពី​វិស័យ​នយោបាយអា​ចឃើញ​ថា ទំនាក់ទំនង​រវាង​ចិន​និង​រុស្ស៊ី​បាន​បង្កើត​ឡើង​លើ​មូលដ្ឋាន​ “​មិន​ចូល​បក្ស​សម័្ពន្ធ មិន​បដិបក្ខ​គ្នា មិនសំដៅចំ​ភាគីទីបី” មូលដ្ឋាន​នេះ​ខុស​គ្នា​ពី​ឬសគល់​ជា​មួយ​អាមេរិក​ដែលតែងតែកំណត់ខ្សែបន្ទាត់ ឃុបឃិតគ្នាតាម​រយៈ​ទស្សនៈ​មនោគមវិជ្ជា ក្នុង​ន័យ​ធ្វើ​នយោបាយចែកជា​បក្សពួក​​ ។
បើ​មើលពី​វិស័យសេដ្ឋកិច្ច​អា​ចឃើញ​ថា ប្រទេ​សចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​របស់​រុស្ស៊ី​និង​អ៊ុយក្រែន​ ហើយ​ក៏ជាប្រទេស​នាំ​ចូល​ប្រេងកាត​និង​ឧស្ម័នធម្មជាតិ​ធំជាង​គេ​នៅលើ​ពិភពលោក ។ ការ​ប៉ះទង្គិច​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ពិត​ជា​នឹង​បណ្តាល​ឱ្យ​ប្រេង​កាត​និង​ឧស្ម័ន​ធម្មជាតិ​ឡើង​ថ្លៃ និង​ធ្វើឱ្យដើម​ទុននាំ​ចូល​កើនឡើង ។ តើ​ប្រទេស​ចិន​ចង់​មើល​ឃើញ​​សភាពការណ៍​បែប​នេះ​ឬទេ ? មនុស្ស​ដែល​​ចាក់សាំង​លើ​ភ្លើង មួល​បង្កាច់​និង​លាបពណ៌​មនុស្ស​ដែល​បាន​និង​កំពុង​ខំប្រឹង​ពន្លត់​ភ្លើង នេះជា​ទង្វើ​ដែល​មិន​ទទួល​ខុស​ត្រូវ​និង​ថោកទាប​បំផុត ។ ពិភពលោក​បាន​ដឹង​ច្បាស់​ហើយ​ថា “ប្រទេស​ប៉ិន​កុហក”​ដែល​រក​រឿង​ជា​បន្ត​បន្ទាប់ ញុះញង់​ការ​ខ្វែង​គំនិត​ ឆក់យក​ផល​កំរៃ​ និង​ ប្រើ​ស្រាសាំប៉ាញដើម្បីអបអរសាទរ ជាមេក្លោង​បង្ក​វិបតិ្ត​អ៊ុយក្រែន​ដ៏ធំបំផុត៕

ផ្ទាំងពាណិជ្ជកម្ម

To Top