ព័ត៌មានអន្តរជាតិ

លោក Putin អនុញ្ញាតឲ្យអឺរ៉ុប ឬបណ្តាប្រទេសណា ដែលចង់បានហ្គាសរបស់ខ្លួន ចាំបាច់គិតជាលុយរូប (rubles)

បរទេស៖ ប្រទេសរុស្សីកាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសទទួលយកតែលុយរូប (rubles) ប៉ុណ្ណោះចំពោះការបញ្ជាទិញ ធនធានហ្គាសទាំងឡាយណា ពីសំណាក់បណ្តា ប្រទេសមិនគួរឲ្យទាក់ទងឬ unfriendly countries ។

សេចក្តីប្រកាសនេះត្រូវបាន ធ្វើឡើងដោយប្រធានាធិបតីរុស្សីលោក Vladimir Putin ក្រោយកិច្ចប្រជុំរបស់រដ្ឋាភិបាល កាលពីថ្ងៃម្សិលមិញនេះដដែល និងត្រូវបានយកមកចេញផ្សាយដោយ rt.com ហើយលោកបន្តថាមូលហេតុសំខាន់ៗ ក៏ដោយសារតែទ្រព្យសម្បត្តិរបស់រុស្សី ជាច្រើនកំពុងត្រូវបានបង្កក នៅក្រៅប្រទេសដោយសារតែ បណ្តាលោកខាងលិច ។

លោក Putin បានថ្លែងបែបនេះថា ខ្ញុំបានសម្រេចចិត្តក្នុងការអនុវត្ត បែបនេះនៅក្នុងរយៈពេល ដ៏ខ្លីមួយតាមដែលអាចធ្វើ ទៅបានដើម្បីពិនិត្យនិងស្ទាបស្ទង់មើល ចំពោះលទ្ធផលនៃការផ្លាស់ប្តូរ យុទ្ធសាស្ត្រទូទាត់លុយ ។ ដូច្នេះយើងនឹងចាប់ផ្តើមបែបនេះ សម្រាប់ធនធានហ្គាសរបស់យើង ជាពិសេសដែលប្រសិនបើ នឹងត្រូវបញ្ជាទិញដោយបណ្តា ប្រទេសមិនគួរឲ្យទាក់ទងឬ unfriendly countries ប៉ុន្តែនឹងគិតជាលុយរូប (rubles) ប៉ុណ្ណោះ ៕

លោកបន្តថា វាគួរតែជារឿងសមហេតុ សមផលដែរពីព្រោះថា ទំនិញទាំងឡាយដែលរបស់យើង ដែលនាំចូលទៅកាន់អឺរ៉ូ និងសហរដ្ឋអាមេរិក គឺត្រូវបានបង់ប្រាក់គិត ជាលុយដុល្លារ និងអឺរ៉ូដូចគ្នាដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top