ព័ត៌មានអន្តរជាតិ

Updated ៖ លោក បៃដិន បរិហារ ចំពោះការកាន់អំណាច របស់លោក ពូទីន ខណៈគ្រាប់រ៉ុក្កែត បានវាយប្រហារ មកលើតំបន់ភាគខាងលិច នៃប្រទេសអ៊ុយក្រែន

LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ថា គ្រាប់រ៉ុក្កែត បានវាយប្រហារ មកលើទីក្រុង Lviv ដែលស្ថិតនៅភាគខាងលិច នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ដែលជាសញ្ញាបង្ហាញពីសក្តានុពលថ្មី នៃការឈ្លានពាន របស់ទីក្រុងម៉ូស្គូ ខណៈដែលប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន បានបរិហារទៅកាន់អំណាច របស់ប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន និងបានស្វែងរកការពង្រឹង អឺរ៉ុបសម្រាប់ការប្រយុទ្ធ ដ៏យូរនាពេលខាងមុខ ។

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានផ្ទុះឡើង នៅក្នុងតំបន់ជាច្រើន នៃប្រទេសអ៊ុយក្រែន ដោយលើកឡើងថា នឹងមិនមានការបន្ធូរបន្ថយភ្លាមៗ នៅក្នុងសង្គ្រាម ដែលមានរយៈពេល១ខែនោះទេ ខណៈដែលលោក បៃដិន បានកំណត់ការប្រយុទ្ធ ដែលជាផ្នែកមួយ នៃការតស៊ូជាប្រវត្តិសាស្ត្រ ដើម្បីសេរីភាពប្រជាធិបតេយ្យ នៅក្នុងសុន្ទរកថាដ៏សំខាន់មួយពីប្រទេសប៉ូឡូញ នៅគ្រាដែលរូបគាត់ បានបញ្ចប់ ដំណើរកម្សាន្តនៅអឺរ៉ុបរបស់គាត់ ដោយសំដៅជំរុញដល់ការដោះស្រាយ របស់លោកខាងលិច ។

លោក បៃដិន បានថ្លែងនៅក្នុងទីក្រុង Warsaw ថា “សម្រាប់ជាប្រយោជន៍ របស់ព្រះ បុរសនេះ (សំដៅលើលោក ពូទីន)មិនអាចរក្សាអំណាចបានឡើយ ។ ក្រោយមកមន្ត្រីសេតវិមាន បានលើកឡើងថា លោក បៃដិន មិនបានអំពាវនាវ ឱ្យមានការផ្លាស់ប្តូររបបនោះទេ ប៉ុន្តែកំពុងថ្លែងថា “មិនអាចអនុញ្ញាតឱ្យលោក ពូទីន ប្រើប្រាស់អំណាចលើអ្នកជិតខាង ឬតំបន់របស់គាត់បាននោះទេ” ។

វិមានក្រឹមឡាំង បានច្រានចោលការអត្ថាធិប្បាយ របស់លោក បៃដិន ដោយលើកឡើងថា វាមិនមែនសម្រាប់លោក បៃដិន ក្នុងការសម្រេចចិត្តនោះទេ ។

បន្ទាប់ពីការប្រយុទ្ធគ្នាជាង ៤សប្តាហ៍ រុស្ស៊ី បានបរាជ័យក្នុងការដណ្តើមយកទីក្រុងធំៗណាមួយ របស់អ៊ុយក្រែន ហើយជម្លោះបានសម្លាប់ មនុស្សរាប់ពាន់នាក់ បញ្ជូនពលរដ្ឋភៀសខ្លួន ជិត៣,៨លាននាក់ទៅក្រៅប្រទេស និង បានបណ្តេញកុមារ ជាងពាក់កណ្តាលនៃប្រទេស អ៊ុយក្រែន ចេញពីផ្ទះរបស់ពួកគេ នេះបើយោង តាមអង្គការ សហប្រជាជាតិ (UN)បានឲ្យដឹងដូច្នេះ ។

កាលពីថ្ងៃសុក្រថា ទីក្រុងម៉ូស្គូបានផ្តល់សញ្ញា ដោយខ្លួន កំពុងពង្រីកមហិច្ឆតាយោធារបស់ខ្លួន ដើម្បីផ្តោតលើទឹកដី ដែលទាមទារដោយក្រុមបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ី ដែលស្ថិតនៅភាគខាងកើត នៃប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top