បរទេស៖ អភិបាលក្រុងអ៊ុយក្រែនម្នាក់ តាមសេចក្តីរាយការណ៍បានស្នើថា ការការពារផ្នូររបស់ទាហានណាស៊ី អាចជាហេតុផលគ្រប់គ្រាន់ សម្រាប់អាល្លឺម៉ង់ ដើម្បីគាំទ្របន្ថែមទៀត ក្នុងការជួយក្រុងគៀវ ដើម្បីប្រយុទ្ធប្រឆាំង នឹងការឈ្លានពានរបស់រុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលក្រុង Chernihiv លោក Vladislav Atroshenko កាលពីថ្ងៃសៅរ៍ បានអំពាវនាវ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ដោយជំរុញឱ្យពួកគេប្រាប់មេដឹកនាំ ប្រទេសរបស់ពួកគេ (អាល្លឺម៉ង់) អំពីផលប្រយោជន៍ពិសេស ដែលពួកគេគួរតែមានក្នុងការវាយប្រហារ លើទីក្រុងដែលត្រូវបានឡោមព័ទ្ធ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន UNIAN របស់ប្រទេសអ៊ុយក្រែន។
បន្ទាប់ពីបានរៀបរាប់លម្អិតអំពីគ្រោះថ្នាក់ ដូចជាជនរងគ្រោះស៊ីវិល និងការតស៊ូដើម្បីជម្លៀសអ្នករបួស លោក Vladislav Atroshenko បានកត់សម្គាល់ថា ទាហានអាល្លឺម៉ង់ ដែលត្រូវបានសម្លាប់ ក្នុងអំឡុងសង្គ្រាមលោកលើកទី 2 ត្រូវបានកប់នៅក្នុងទីក្រុងនេះ។ ខ្ញុំចង់ឱ្យជនជាតិអាល្លឺម៉ង់ឮរឿងនេះ។ រុស្សីដែលអ្នកបន្តគាំទ្រ កំពុងទម្លាក់គ្រាប់បែកលើផ្នូរដូនតា របស់អ្នកហើយ៕ ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
