ព័ត៌មានអន្តរជាតិ

សេតវិមាន ៖ លោក ពូទីន ត្រូវបានផ្តល់ព័ត៌មានខុស ដោយទីប្រឹក្សា អំពីសង្គ្រាមនៅអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេជឿថា ត្រូវបានផ្តល់ព័ត៌មានខុស ដោយទីប្រឹក្សារបស់លោក អំពីការអនុវត្តមិនល្អ នៃកងទ័ព របស់ប្រទេសលោក ក្នុងសង្គ្រាមនៅអ៊ុយក្រែន និងផលប៉ះពាល់ដ៏អាក្រក់ នៃទណ្ឌកម្មសេដ្ឋកិច្ច ដែលដាក់ដោយលោកខាងលិច។

លោកស្រី Kate Bedingfield នាយកផ្នែកទំនាក់ទំនងសេតវិមាន បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងមានព័ត៌មាន ដែលថាលោក ពូទីន មានអារម្មណ៍វង្វេង ដោយយោធារុស្ស៊ី ដែលបណ្តាលឱ្យមានភាពតានតឹង ជាប់លាប់រវាងលោក ពូទីន និងថ្នាក់ដឹកនាំ យោធារបស់លោក” ។

លោកស្រីបានបន្ថែមថា “ទីប្រឹក្សាជាន់ខ្ពស់របស់លោក មានការភ័យខ្លាចខ្លាំងពេក ក្នុងការប្រាប់ការពិតដល់លោកពូទីន ។ ដូច្នេះវាកាន់តែច្បាស់ថា សង្រ្គាមរបស់លោកពូទីន គឺជាកំហុសយុទ្ធសាស្ត្រ ដែលធ្វើឱ្យរុស្ស៊ីចុះខ្សោយក្នុងរយៈពេលវែង និងកាន់តែឯកោ នៅលើឆាកពិភពលោក”។

លោកស្រី Bedingfield បានលើកឡើងថា “ជាក់ស្តែង យើងនឹងបន្តអនុវត្តយុទ្ធសាស្រ្ត របស់យើងក្នុងការដាក់ការ ចំណាយធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី និងព្យាយាមពង្រឹងអ៊ុយក្រែន នៅលើសមរភូមិ និងនៅតុចរចា” ។

ការ ឈ្លានពានរបស់រុស្ស៊ី លើ អ៊ុយក្រែន បាន បន្ត អស់ រយៈពេល ជាង មួយខែ ដោយជួបនឹងការតស៊ូ យ៉ាងខ្លាំងក្លា ពីកងកម្លាំង អ៊ុយក្រែន។ មន្ទីរបញ្ចកោណបានឲ្យដឹង កាលពីថ្ងៃអង្គារថា យោធារុស្សី កំពុងធ្វើការជឿនលឿន របស់ខ្លួនជាមួយនឹងគោលបំណងដំបូង ដើម្បីដណ្តើមយកទីក្រុងគៀវ ប៉ុន្តែវាមិនបានសម្រេចនោះទេ ។

ខណៈពេលដែលទីក្រុងមូស្គូ បានបង្ហាញពីចេតនារបស់ខ្លួន ក្នុងការទប់ស្កាត់ការវាយប្រហារ ដោយយោធា លើរដ្ឋធានីរបស់អ៊ុយក្រែន ដើម្បីជួយសម្រួល ដល់ កិច្ចចរចាសន្តិភាព អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានឲ្យដឹងកាលពីថ្ងៃពុធថា ខណៈដែលកងទ័ព មួយចំនួន ត្រូវបានគេមើលឃើញថា បានផ្លាស់ប្តូរចេញពីទីក្រុងគៀវ វាទំនងជា “ដាក់ទីតាំងឡើងវិញ”៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top