ព័ត៌មានអន្តរជាតិ

Update: លោក Putin ព្រមានថា លោកខាងលិច នឹងជួបវិបត្តិ ជនភៀសខ្លួនថ្មី មួយទៀត

បរទេស ៖ ប្រធានាធិបតី នៃប្រទេសរុស្សី លោក Vladimir Putin បានចេញសេចក្តីព្រមាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ទៅកាន់ប្រទេសនៅអឺរ៉ុបថា នឹងអាចជួបនូវបញ្ហាវិបត្តិ ជនភៀសខ្លួនថ្មីមួយ បន្ទាប់ពីវិបត្តិម្ហូបអាហារ។

នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃម្សិលមិញ ទៅលើបញ្ហាទណ្ឌកម្មរ បស់លោកខាងលិច មកលើប្រទេសរុស្សី នោះលោកប្រធានាធិបតី Putin បានធ្វើការរិះគន់អកប្បកិរិយា របស់អ្នកនយោបាយ របស់លោកខាងលិចមួយចំនួន ដែលបានត្រៀមខ្លួន ក្នុងការលះបង់ជីវិតពលរដ្ឋ របស់ខ្លួន ដើម្បីតែអត្ថប្រយោជន៍ផ្ទាល់ខ្លួន ។

លោក Putin បានថ្លែងបែបនេះថា ពលរដ្ឋទាំងនោះ ត្រូវបានគេអំពាវនាវឲ្យញាំតិច ជាងមុនពាក់អាវច្រើនជាន់ជាង មុននិងកាត់បន្ថយ ការប្រើប្រាស់ម៉ាស៊ីនកំដៅឬសូម្បីតែធ្វើ ដំណើរតិចជាងមុន ។

លោកបន្តថា បញ្ហាវិបត្តិម្ហូបអាហារ នឹងកើតឡើងហើយតាមពីក្រោយ ដោយបញ្ហាវិបត្តិមួយផ្សេងទៀត គឺជារលកនៃជនភៀសខ្លួនជាពិសេស នៅក្នុងប្លុក របស់អឺរ៉ុបតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

To Top