ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ថ្កោលទោសកូរ៉េខាងត្បូង កោតសរសើរប្រទេសជិតខាង ដែលអាចវាយប្រហារមកលើ កូរ៉េខាងជើង

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ថា លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីបង្កើត របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃអាទិត្យនេះ បានថ្កោលទោសចំពោះការ លើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូង អំពីសមត្ថភាពរបស់ ប្រទេសជិតខាងក្នុងការវាយប្រហារ ប្រឆាំងនឹងកូរ៉េខាងជើង ។

ការអត្ថាធិប្បាយ “បានធ្វើឱ្យទំនាក់ទំនង អន្តរកូរ៉េកាន់តែអាក្រក់ និងភាពតានតឹងផ្នែកយោធា នៅលើឧបទ្វីបកូរ៉េ” លោកស្រីត្រូវបានគេដកស្រង់ សម្តីថាយ៉ាងដូច្នេះ ។

លោកស្រី គីម អនុប្រធាននាយកដ្ឋាននៃ គណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េ ក៏បានលើកឡើងផងដែរថា ប្រទេសនេះនឹង “ពិចារណាឡើងវិញនូវរឿងជាច្រើន” ហើយថា កូរ៉េខាងត្បូង “អាចប្រឈមមុខនឹងការ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរ” ដោយសារតែការធ្វើការកត់សម្គាល់បែបនេះ ។

គួររំលឹកថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Suh Wook បានលើកឡើងកាលពីថ្ងៃសុក្រថា យោធារបស់ប្រទេសលោក មានមីស៊ីលជាច្រើនប្រភេទ អាចបាញ់បានដែលមានរយៈចម្ងាយ បាញ់ប្រសើរឡើងគួរឱ្យកត់សម្គាល់យ៉ាងល្អ និងថាមពល ជាមួយនឹង “សមត្ថភាពក្នុងការវាយលុកគោលដៅ ណាមួយក្នុងប្រទេសកូរ៉េខាងជើង បានយ៉ាងត្រឹមត្រូវ និងរហ័ស”។

លោក Suh ក៏បានលើកឡើងផងដែរថា ក្រសួងនឹងគាំទ្រយ៉ាងសកម្មដល់យោធា ដើម្បីធានាថា ខ្លួនមានសមត្ថភាពឆ្លើយតបយ៉ាង លើសលប់ចំពោះការគំរាមកំហែង មីស៊ីលរបស់កូរ៉េខាងជើង។ គាត់បានហៅភាគខាងជើងថា “សត្រូវ” ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ ដោយឡែកមួយកាលពីថ្ងៃអាទិត្យ លោក Pak Jong Chon លេខាធិការនៃគណៈកម្មាធិការកណ្តាលនៃ គណបក្សពលករកូរ៉េបានឲ្យដឹងថា កូរ៉េខាងជើង “នឹងដឹកនាំកម្លាំងយោធាទាំងអស់ របស់ខ្លួនដោយគ្មានមេត្តា ក្នុងការបំផ្លាញគោលដៅសំខាន់ៗ នៅក្នុងទីក្រុងសេអ៊ូល និងកងទ័ពកូរ៉េខាងត្បូង” ប្រសិនបើកូរ៉េខាងត្បូង កងទ័ពកូរ៉េ ចូលរួមក្នុងសកម្មភាពយោធាដ៏គ្រោះថ្នាក់ ដូចជាការវាយប្រហារទុកជាមុន។

ទោះជាយ៉ាងនេះក្តី ភាគខាងជើងមិនបានបញ្ជាក់លម្អិត អំពីកន្លែងដែលខ្លួនមើលឃើញថា ជាគោលដៅសំខាន់ៗនៅក្នុង ទីក្រុងសេអ៊ូលនោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top