ព័ត៌មានអន្តរជាតិ

Updated៖ សាកសពជាច្រើនត្រូវបាន បង្ហាញឲ្យដឹងនៅក្រុង Bucha ខណៈលោកខាងលិចអំពាវនាវ ឲ្យដាក់ទណ្ឌកម្មបន្ថែមទៅលើរុស្ស៊ី

BUCHA៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យប្រទេសអ៊ុយក្រែន បានចោទប្រកាន់កងកម្លាំងរុស្ស៊ី ថាបានប្រព្រឹត្ត “ការសម្លាប់រង្គាល” នៅទីក្រុង Bucha ខណៈដែលប្រទេសលោកខាងលិច បានប្រតិកម្មចំពោះរូបភាពសាកសព នៅទីនោះជាមួយនឹងការអំពាវនាវ ឱ្យមានការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងទីក្រុងម៉ូស្គូ ។

ក្រសួងការពារជាតិរុស្ស៊ី បានបដិសេធការចោទប្រកាន់ របស់អ៊ុយក្រែន ដោយលើកឡើងថា រូបថត និងរូបភាពដែលបង្ហាញពី សាកសពនៅក្នុងទីក្រុង Bucha គឺជា “ការបង្កហេតុមួយទៀត” ដោយរដ្ឋាភិបាលអ៊ុយក្រែន។

រូបភាពពីទីក្រុងដែលមានចម្ងាយ ៣៧គីឡូម៉ែត្រភាគពាយព្យ នៃកណ្តាលទីក្រុង គៀវ បានផុសឡើង បន្ទាប់ពីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់ខ្លួនបានដណ្តើម យកមកវិញនូវការគ្រប់គ្រងនៃតំបន់ គៀវ ទាំងមូល និងបានរំដោះទីក្រុងពីកងទ័ពរុស្ស៊ី វិញ ។

ពួកគេបានជំរុញឱ្យមានកំហឹង នៅក្នុងប្រទេសអ៊ុយក្រែន និងនៅក្រៅប្រទេស ដោយបន្ថែមសម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន ដោយបង្កើនលទ្ធភាពនៃ ការដាក់ទណ្ឌកម្ម លោកខាងលិចបន្ថែមទៀត។ បណ្តាប្រទេសលោកខាងលិច បានស្វែងរករួចហើយ ដើម្បីដាក់ឱ្យនៅដាច់ដោយឡែក ពីប្រទេសរុស្ស៊ី ខាងផ្នែកសេដ្ឋកិច្ច និងដាក់ទណ្ឌកម្មប្រទេសនេះ សម្រាប់ការលុកលុយដែលបាន ចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “ការសម្លាប់រង្គាល Bucha គឺជាចេតនា” ។

អ្នកនាំពាក្យរបស់ប្រធានាធិបតី Volodymyr Zelenskyy បានប្រាប់ទូរទស្សន៍ BBC ថា “វាមើលទៅដូចជាឧក្រិដ្ឋកម្មសង្គ្រាម” ។

លោកបានបញ្ជាក់ថា “យើងបានរកឃើញផ្នូរដ៏ធំ។ យើងបានរកឃើញមនុស្ស ដែលមានដៃរបស់ពួកគេ និងជើងរបស់ពួកគេត្រូវបានចង… ហើយជាមួយនឹងការបាញ់ប្រហារ រន្ធគ្រាប់កាំភ្លើងនៅខាងក្រោយ ក្បាលរបស់ពួកគេ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top