បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញលោក Mateusz Morawiecki នៅក្នុងអំឡុងពេលធ្វើសន្និសិទកាសែត មួយកាលពីថ្ងៃចន្ទម្សិលមិញនេះបានថ្លែងថាប្រទេសអាល្លឺម៉ង់ គឺជាឧបសគ្គនៅក្នុងដំណើរការដាក់ទណ្ឌកម្មធ្ងន់ៗប្រឆាំងទៅនឹងរដ្ឋាភិបាលក្រុងមូស្គូ និងក៏ជាអ្នកដែលបានជួយឲ្យរុស្សីក្លាយជាប្រទេស ខ្លាំងជាងមុនមកដែរក្នុងរយៈពេល មួយទសវត្សចុងក្រោយនេះ។

អត្ថបទដែលត្រូវបានចេញផ្សាយដោយ rt.com បានបញ្ជាក់ដែរថាការចោទប្រកាន់និងរិះគន់ចំៗ នេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងគៀវ បានធ្វើការចោទប្រកាន់និងប្តឹងទៅតុលាការ អន្តរជាតិអំពីសកម្មភាព ឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្សីទៅលើពលរដ្ឋអ៊ុយក្រែន នៅក្នុងទីក្រុង Bucha ដែលលោក Morawieki បានហៅថាគឺជាសកម្មភាពមានលក្ខណៈជាបិសាចសុទ្ធសាធ ហើយរុស្សីគួរតែត្រូវទទួលបាននូវទណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរបន្ថែមពីនេះ។
លោកប្រធានាធិបតីប៉ូឡូញ រូបនេះបានថ្លែងទៅកាន់ប្រធានាធិបតីបារាំង អំឡុងពេលធ្វើសន្ទរកថាថា៖តើប៉ុន្មានដងហើយ ដែលអ្នកបានចរចាជាមួយនឹងរុស្សី។ អ្នកមិនគួរចរចាជាមួយ នឹងឧក្រិដ្ឋជន ឡើយអ្នកគួរតែបង្ក្រាបពួកទាំងនេះវិញ។

លោកប្រធានាធិបតីប៉ូឡូញ បន្តទៀតថាអតីតអធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអនុញ្ញាតិឲ្យរុស្សីអាចកសាងកម្លាំងទ័ពដ៏ខ្លាំង ក្លាមួយយ៉ាងងាយស្រួលប៉ុន្មានឆ្នាំចុង ក្រោយតាមរយៈ ការបញ្ជាទិញវត្ថុធាតុដើមពីរុស្សីដូចជាហ្គាស និងប្រេងដូចនេះអធិកាបតីបច្ចុប្បន្ន គួរតែស្តាប់និងមើលទៅស្ត្រី និងកុមារដែលកំពុងរង ទុក្ខនៅអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី
