ព័ត៌មានអន្តរជាតិ

Update: អឺរ៉ុប បញ្ជុនក្រុមអ្នកស៊ើបអង្កេត ធ្វើការងារលើករណីចោទប្រកាន់ឧក្រិដ្ឋកម្ម សង្គ្រាមនៃប្រទេសរុស្សី

បរទេស៖ ប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការបញ្ជាក់ហើយថា នឹងបញ្ជូនក្រុមការងារស៊ើបអង្កេត មួយក្រុមទៅកាន់ប្រទេសអ៊ុយក្រែន ឆ្លើយតបទៅនឹងបទចោទប្រកាន់ថា រុស្សី បានប្រព្រឹត្តសកម្មភាព ជាឧក្រិដ្ឋកម្មសង្គ្រាម។

ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកស្រី បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ នឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងជាពិសេសនៅក្រោយហេតុការណ៍ស្លាប់ ពលរដ្ឋស៊ីវិលអ៊ុយក្រែន យ៉ាងច្រើននៅក្នុងទីក្រុង Bucha កាលពីចុងសប្តាហ៍កន្លងមក។

លោកស្រីបានបញ្ជាក់បែបនេះថា៖ កាលពីរសៀលថ្ងៃចន្ទនេះ ខ្ញុំបានពិភាក្សាជាមួយនឹងលោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky ទៅលើហេតុការណ៍ស្លាប់យ៉ាងអាក្រក់ ទៅលើពលរដ្ឋអ៊ុយក្រែន និងត្រូវបានគេប្រទះឃើញនៅក្នុងទីក្រុង Bucha និងតំបន់ផ្សេងទៀតផងដែរដោយកងកម្លាំង យោធារបស់រុស្សី។

ក្រុមការងារស៊ើបអង្កេត នឹងត្រូវបានបញ្ជូនទៅដោយសហភាពអឺរ៉ុប ប៉ុន្តែមិនមែនធ្វើការដោយឯករាជ្យ ដាច់ដោយឡែកនោះទេ គឺដើម្បីធ្វើការគាំទ្រជាមួយ នឹងក្រុមការងារអជ្ញាធររបស់អ៊ុយក្រែន ក្នុងការប្រមូលភស្តុតាងនៅ លើទីតាំងកើតហេតុទាំងនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top