ព័ត៌មានអន្តរជាតិ

Updated៖ មន្ត្រីសហរដ្ឋអាមេរិក លើកឡើងថា រុស្ស៊ី ដកទ័ពចេញពីបរិវេណក្រុងគៀវ ប្រមាណ២/៣

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីការពារជាតិជាន់ខ្ពស់សហរដ្ឋអាមេរិក បានលើកឡើងកាលពីថ្ងៃចន្ទថា រុស្ស៊ី បានប្រមូលទ័ពឡើងវិញ ប្រហែល២/៣នៃកងកម្លាំងរបស់ខ្លួន ចេញពីជុំវិញទីក្រុងគៀវ ដោយមានការបង្រួបបង្រួមគ្នា ជាច្រើននៅក្នុងប្រទេសប៊េលឡារុស្ស ដែលជាកន្លែងដែលពួកគេត្រូវបានគេរំពឹងថានឹងជួសជុល ផ្គត់ផ្គង់ និងដាក់ពង្រាយឡើងវិញនៅកន្លែងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន ។


កាលពីចុងសប្តាហ៍កន្លងទៅនេះ អ៊ុយក្រែន បានលើកឡើងថា កងកម្លាំងរបស់ខ្លួនបានដណ្តើម យកមកវិញនូវគ្រប់តំបន់ជុំវិញទីក្រុង គៀវ ដោយបានទាមទារការគ្រប់គ្រងទាំងស្រុង នៃតំបន់រដ្ឋធានីជាលើកដំបូង ចាប់តាំងពីប្រទេសរុស្ស៊ី បានបើកការឈ្លានពាន ។

មន្ត្រីអាមេរិកដែលបានលើកឡើងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ដល់អ្នកសារព័ត៌មានថា សហរដ្ឋ អាមេរិកបានប៉ាន់ប្រមាណថា មុនពេលដកថយ មានក្រុមយុទ្ធវិធីកងវរសេនាតូចតិចជាង២០ប៉ុណ្ណោះដែលផ្តោតលើទីក្រុង គៀវ ។ នោះគឺតិចជាង១/៦ នៃក្រុមយុទ្ធវិធីកងវរសេនាតូចដែលវិមាន ក្រឹមឡាំងដាក់ពង្រាយសម្រាប់ការឈ្លានពាន ។

មន្ត្រីរូបនេះបានលើកឡើងថា “យើងនៅតែវាយតម្លៃថា ភាគច្រើននៃក្រុមយុទ្ធវិធីកងវរសេនាតូចច្រើនជាង១២៥កងវរសេនាតូច ដែលរុស្ស៊ីបានប្រមូលមកចូលរួមក្នុងការលុកលុយនេះ គឺនៅតែស្ថិតក្នុងប្រទេសអ៊ុយក្រែននៅឡើយទេ” ។ មន្ត្រីរូបនេះបានប៉ាន់ប្រមាណថា កងកម្លាំងរុស្ស៊ី ដែលបានដកខ្លួនចេញពីជុំវិញទីក្រុង គៀវ ទំនងជាត្រូវបានបង្វែរទិសដៅឆ្ពោះទៅភាគខាងកើតអ៊ុយក្រែន វិញ ប៉ុន្តែនោះនៅតែមិនត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ ។

មន្ត្រីរូបនេះបានបញ្ជាក់ថា “អ្វីដែលយើងបន្តជឿនោះគឺថា ពួកគេនឹងត្រូវបានរៀបចំឡើងវិញ ផ្គត់ផ្គង់ឡើងវិញ ប្រហែលជាថែមទាំងពង្រឹងកម្លាំងមនុស្សបន្ថែម ហើយបន្ទាប់មកបញ្ជូនត្រឡប់ទៅអ៊ុយក្រែនវិញ ដើម្បីបន្តការប្រយុទ្ធនៅកន្លែងផ្សេងទៀត” ។

នៅគ្រាដែលកងទ័ពរុស្ស៊ី បានប្រមូលផ្តុំគ្នាឡើងវិញសម្រាប់ការ ប្រយុទ្ធនៅភាគខាងកើតអ៊ុយក្រែន ទីប្រជុំជនជុំវិញទីក្រុងគៀវ បានធ្វើឱ្យមានស្លាកស្នាមនៃការប្រយុទ្ធរយៈពេល៥សប្តាហ៍ ។

ការរកឃើញផ្នូរដ៏ធំ និងសាកសពដែលចងជាប់នឹងការបាញ់ ប្រហារនៅចម្ងាយជិតក្នុងទីក្រុង Bucha នៅខាងក្រៅទីក្រុង គៀវ ដែលជាទីប្រជុំជនដែលយកមកវិញពីទាហានរុស្ស៊ី មើលទៅនឹងធ្វើឱ្យសហរដ្ឋអាមេរិក និងអឺរ៉ុបដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងទីក្រុងម៉ូស្គូ ។

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top