ព័ត៌មានអន្តរជាតិ

លោក Zelensky លើកឡើងថា អ៊ុយក្រែន នឹងប្រែក្លាយដូចទៅនឹងអ៊ីស្រាអ៊ែល ក្នុងរូបរាងដ៏ធំមួយ

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអង្គារបានធ្វើការលើកឡើង និងព្រមានថាប្រទេសរបស់លោក នឹងអាចចាប់ផ្តើមងាកទៅមើល និងរៀនសូត្រពីរបៀបនៃប្រទេសអ៊ីស្រាអ៊ែល បានអនុវត្តកន្លងមកក្នុងការរៀបចំ បញ្ហាសន្តិសុខជាតិ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត លោកប្រធានាធិបតីបានបញ្ជាក់ថា បញ្ហាសន្តិសុខនឹងក្លាយទៅជាគោលដៅ អទិភាពចាំបាច់បំផុតទីមួយ សម្រាប់អ៊ុយក្រែនក្នុងពេលវេលា ខាងមុខហើយព្រមទាំង អាចនឹងធ្វើឡើងកាន់តែជ្រៅជាងនេះ ដល់កម្រិតដែលអាចមានវត្តមានយោធា នៅគ្រប់ផ្លូវទាំងអស់ផងដែរ។

លោកប្រធានាធិបតី បានថ្លែងបែបនេះថា អ៊ុយក្រែននឹងមិនអាចក្លាយ ទៅជាអ្វីដែលយើងចង់បាននូវ ដំណាក់កាលចាប់ផ្តើមភ្លាមនោះទេ ពីព្រោះថាវាមិនអាចទៅរួចឡើយ ប៉ុន្តែយើងនឹងអាចក្លាយ ទៅជាអ៊ីស្រាអ៊ែលក្នុងទ្រង់ទ្រាយដ៏ធំមួយ តាមវិធីសាស្ត្រផ្ទាល់របស់យើង។ ពួកយើងនឹងមិនមានការភ្ញាក់ផ្អើលឡើយ នៅពេលដែលនឹងឃើញ មានវត្តមានកងកម្លាំងយោធា ឬកងកម្លាំងសន្តិសុខជាតិមានវត្តមាន នៅតាមបណ្តាទីតាំងសំខាន់ៗ ដូចជារោងកុនផ្សារទំនើបព្រមទាំងផ្លូវ ធ្វើដំណើរនានាបំពាក់ទៅដោយអាវុធនោះទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top