ព័ត៌មានអន្តរជាតិ

ចិន បាញ់បង្ហោះផ្កាយរណបថ្មី ដើម្បីតាមដានសង្កេតផែនដី ដោយជោគជ័យ

ប៉េកាំង៖ ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបសង្កេតផែនដីថ្មីមួយ ពីមជ្ឈមណ្ឌលបាញ់ បង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ផ្កាយរណប Gaofen-3 03 ត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត Long March-4C នៅម៉ោង ៧ និង ៤៧នាទី ព្រឹកថ្ងៃនេះ។ (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានចូលទៅក្នុងគន្លង ដែលបានគ្រោងទុកដោយជោគជ័យ។

គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះ គឺជាបេសកកម្មលើកទី៤១៤ សម្រាប់រ៉ុក្កែតត្រកូល Long March៕

ប្រែសម្រួល ឈូក បូរ៉ា

To Top