បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ជម្លោះគ្នារវាងក្រុមកងកម្លាំង រដ្ឋាភិបាល នៃប្រទេសឥណ្ឌូនេស៊ី និងក្រុមសកម្ម ប្រយុទ្ធបំបែកខ្លួន ដែលស្ថិត នៅក្នុង ខេត្តភាគខាងកើត Papua នៅឡើយនិងបណ្តាល ឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់ មកហើយ។
គិតត្រឹមថ្ងៃអង្គារ និងថ្ងៃពុធកន្លងមកផ្ទះ ដល់ទៅ១៦ ខ្នងត្រូវបានរងការបំផ្លិចបំផ្លាញ ដោយសារការដុត និងវាយប្រហារពីសំណាក់ក្រុមបំបែកខ្លួន ប៉ុន្តែនៅពេល ដែលក្រុមកង កម្លាងសន្តិសុខ បានធ្វើដំណើរមកដល់ ទីតាំងកើតហេតុ ដើម្បីពន្លត់អគ្គិសភ័យក្រុមបំបែកខ្លួន បានបើកការវាយប្រហារ ទៅលើក្រុមកម្លាំងរដ្ឋាភិបាល ហើយបានបង្កើត ជាការប៉ះទង្គិចគ្នា ដោយអាវុធជាច្រើនម៉ោង។
គួរឲ្យដឹងដែរថាប៉ូលីស នៃខេត្ត Papua បានជឿជាក់ថាការដុតបំផ្លាញ ផ្ទះសំបែងដោយក្រុមបំបែកខ្លួន លើកនេះធ្វើឡើង ដើម្បីជាការសងសឹង ចំពោះការស្លាប់របស់ក្រុមប្រយុទ្ធម្នាក់ របស់ខ្លួនដែលប៉ុន្មាន ថ្ងៃមុនត្រូវបានបាញ់សម្លាប់ ដោយកងកម្លាំងរដ្ឋាភិបាលឥណ្ឌូនេស៊ី។
ទោះបីជាយ៉ាងណាក្តីការប៉ះទង្គិចគ្នា រវាង ក្រុមបំបែកខ្លួន នៅក្នុងខេត្ត Papua នេះគឺមិនមែនជាលើកដំបូងនោះឡើយ ហើយគិតត្រឹមឆ្នាំ២០២២នេះ ការវាយប្រហារ គឺបានកើតឡើង ជាច្រើនដង រួចមកហើយ ដោយក្នុងនោះលទ្ធផល អ្នកស្លាប់សរុបមាន ទៅដល់១៣នាក់ និងរបួសជាច្រើននាក់ ផ្សេងទៀត ៕
ប្រែសម្រួល៖ស៊ុនលី