ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនរ៉ែ ខ្នាតយក្សឥណ្ឌូនេស៊ី ចាប់ផ្ដើមនាំចេញ ធ្យូងថ្ម ទៅកាន់ប្លុកអឺរ៉ុប

ហ្សាកាតា ៖ ក្រុមហ៊ុនរុករកធ្យូងថ្មយក្ស PT Adaro Energy Indonesia បានឲ្យដឹងថា ខ្លួនបានចាប់ផ្តើមនាំចេញធ្យូងថ្ម ទៅកាន់អ្នកទិញនៅអឺរ៉ុប ខណៈដែលទ្វីបនេះ កំពុងជួបប្រទះ ការរំខានក្នុងការផ្គត់ផ្គង់ធ្យូងថ្ម ។

នាយកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Luckman Lie បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងបានបញ្ជូនធ្យូងថ្ម ប្រហែល ៣០ម៉ឺនតោន ទៅកាន់ប្រទេសហូឡង់ និងអេស្ប៉ាញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

លោក Lie បានលើកឡើងទៀតថា ទោះបីជាក្រុមហ៊ុន Adaro បានបើកចំហ សម្រាប់ការទាមទារ ពីអ្នកទិញនៅអឺរ៉ុបក៏ដោយ ក៏ក្រុមហ៊ុន នៅតែផ្តល់អាទិភាព ដល់ទីផ្សារអាស៊ី និងអ្នកទិញធំជាងគេដូចជាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និង ម៉ាឡេស៊ីជាដើម៕
ប្រែសម្រួល ឈូក បូរ៉ា

To Top