ព័ត៌មានអន្តរជាតិ

Update: លោកស៊ី ជីនពីង អំពាវនាវ ឱ្យធ្វើយុថ្កា អាស៊ី សម្រាប់សន្តិភាព ពិភពលោក ជាមហាអំណាច សម្រាប់ការរីកចម្រើន ជាសាកល អ្នកជំរុញ ល្បឿន ថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិ

ប៉េកាំង ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវ ឱ្យធ្វើឱ្យអាស៊ីក្លាយជាយុថ្កា សម្រាប់សន្តិភាពពិភពលោក ដែលជាមហាអំណាច សម្រាប់កំណើនពិភពលោក និងជាជំហានថ្មី សម្រាប់កិច្ច សហប្រតិបត្តិការ អន្តរជាតិ ខណៈថ្លែងសុន្ទរកថា គន្លឹះតាមរយៈវីដេអូ ក្នុងពិធីបើកវេទិកា Boao សម្រាប់សន្និសីទ ប្រចាំឆ្នាំ២០២២ ។

នៅក្នុងនោះដែរ ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសនានាមិនថាទំហំ និងកម្លាំងរបស់ពួកគេ និងទាំងក្នុង និងក្រៅតំបន់នោះទេ គួរតែបន្ថែមភាពរុងរឿង ជាជាងបញ្ហាដល់អាស៊ី ។

លោក ស៊ី ជីនពីង បានធ្វើការកត់សម្គាល់ នៅពេលថ្លែងសុន្ទរកថា គន្លឹះតាមរយៈវីដេអូ នៅក្នុងពិធីបើកវេទិកា Boao សម្រាប់សន្និសីទប្រចាំឆ្នាំ២០២២ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

ផ្ទាំងពាណិជ្ជកម្ម

លោកស៊ី ជីនពីង បានលើកឡើងថា “ការជ្រើសរើសកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ លើហ្គេមសូន្យ ការបើកចំហរ និងការរួមបញ្ចូលលើ វិធីសាស្រ្តបិទទ្វារ និងផ្តាច់មុខ និង ការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមកលើអារម្មណ៍ នៃឧត្តមភាព៖ នេះគឺជាជម្រើសតែមួយគត់ ដែលសក្តិសមនៃចិត្តទូលាយ នៃប្រជាជនអាស៊ី”។

លោកបានកត់សម្គាល់ថា ទាំងអស់គ្នា គួរតែដើរតាមគន្លងសន្តិភាព និងការអភិវឌ្ឍន៍ ស្វែងរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងរួមចំណែកដល់គ្រួសារ អាស៊ីមួយនៃការរួបរួម និងវឌ្ឍនភាពរួមគ្នា ៕ប្រែសម្រួល ឈូក បូរ៉ា

To Top