ព័ត៌មានអន្តរជាតិ

មេដឹកនាំអង់គ្លេស ហៅលោក Putin ថាជាសត្វក្រពើ

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីអង់គ្លេស ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ ប្រទេសឥណ្ឌាបានធ្វើការលើកឡើងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin គឺដូចជាសត្វក្រពើដែលកំពុង ទំពារជើងម្ខាងរបស់អ៊ុយក្រែន។

លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានបញ្ជាក់ថា គាត់មិនអាចមើលឃើញទេថា តើអ៊ុយក្រែននឹងអាចមានលទ្ធភាព ក្នុងការចរចាជាមួយនឹងប្រទេសរុស្សី ដោយរបៀបណានោះទេ ហើយបញ្ជាក់ថា លោកខាងលិចបានត្រឹម បន្តបញ្ជូនសព្វាវុធបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែនប៉ុណ្ណោះ។

លោកបន្តថា ខណៈដែលខ្ញុំមិនអាច មើលឃើញថាលោក Putin គឺជាអ្នកសន្ទនាដ៏មានប្រសិទ្ធភាពម្នាក់ នោះអង់គ្លេសព្រមទាំងសម្ព័ន្ធមិត្ត របស់ណាតូនឹងបន្តធ្វើការផ្គត់ផ្គង់ទាំងអាវុធ និងលុយទៅឲ្យរដ្ឋាភិបាល ទីក្រុងគៀវបន្ថែមទៀត។

គួរឲ្យដឹងដែរថា ថ្លែងបែបនេះនៅក្នុងអំឡុងពេល ដែលលោកកំពុងធ្វើដំណើរ ទៅកាន់ប្រទេសឥណ្ឌា ក្នុងគោលបំណងដើម្បីបន្ថែមសំពាធ ទៅលើរដ្ឋាភិបាលរបស់ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក្នុងការកាត់បន្ថយសកម្មភាពសេដ្ឋកិច្ច និងយោធាជាមួយនឹងរុស្សី៕

ប្រែសម្រួល៖ ស៊ុន លី

To Top