ព័ត៌មានអន្តរជាតិ

UN ប្រកាសមិនគាំទ្រការអះអាងរបស់អ៊ុយក្រែន និងអាមេរិក ថា រុស្ស៊ី ប្រព្រឹត្តអំពីប្រល័យពូជសាសន៍

បរទេស៖ អង្គការសហប្រជាជាតិ បានបដិសេធក្នុងការគាំទ្រការចោទប្រកាន់របស់រដ្ឋាភិបាលទីក្រុងគៀវ និងក្រុងវ៉ាស៊ីនតោនថា សកម្មភាពរបស់រុស្ស៊ីអំឡុងពេលការវាយលុកយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន គឺជាអំពើប្រល័យពូជសាសន៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានលើកឡើងអំពីបញ្ហានេះប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ។

លោកស្រីថា «ទេ យើងមិនបានចងក្រងឯកសារគំរូដែលអាចឈានដល់ការប្រល័យពូជសាសន៍នោះទេ»។ លោកស្រី Shamdasani បានចង្អុលបង្ហាញថាមាន “លក្ខណៈសម្បត្តិផ្លូវច្បាប់ជាច្រើន – ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងអំពើប្រល័យពូជសាសន៍ – នៅចុងបញ្ចប់នៃថ្ងៃនោះ គឺសម្រាប់តុលាការផ្នែកច្បាប់ដើម្បីកំណត់” ។

យោងតាមនិយមន័យផ្ទាល់ខ្លួនរបស់អង្គការសហប្រជាជាតិ ‘អំពើប្រល័យពូជសាសន៍’ រួមមាន “អំពើដែលបានប្រព្រឹត្តដោយចេតនាដើម្បីបំផ្លាញទាំងស្រុង ឬមួយផ្នែក ក្រុមជាតិ ពូជសាសន៍ ពូជសាសន៍ ឬសាសនា”។

សូមជម្រាបថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងមូស្គូ ពី “អំពើប្រល័យពូជសាសន៍” បន្ទាប់ពីព្រឹត្តិការណ៍នៅទីក្រុង Bucha ស្ថិតនៅជាយក្រុងគៀវ ជាកន្លែងដែលសាកសពជាច្រើនដែលមានសញ្ញានៃការប្រហារជីវិតត្រូវបានរកឃើញនៅថ្ងៃទី១ ខែមេសា មិនយូរប៉ុន្មានបន្ទាប់ពីការដកកងទ័ពរុស្ស៊ីចេញពីតំបន់នោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top