ព័ត៌មានអន្តរជាតិ

Updated៖ អគ្គលេខាធិការ UN នឹងជួបជាមួយលោក ពូន ទីន និងប្រធានាធិបតីអ៊ុយក្រែន

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) នឹងជួបជាមួយលោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃទី២៦ និងថ្ងៃទី២៨ ខែមេសា ។

លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក Guterres បានលើកឡើងថា លោក Guterres នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូនៅថ្ងៃទី២៦ ខែមេសា ហើយមាន “កិច្ចប្រជុំការងារ និងអាហារថ្ងៃត្រង់” ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ។

លោក Dujarric បានលើកឡើងថា ក្នុងអំឡុងដំណើររបស់លោកទៅកាន់ប្រទេសអ៊ុយក្រែន លោក Guterres ក៏នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba និងជួបជាមួយបុគ្គលិកនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការពង្រីកជំនួយមនុស្សធម៌ដល់ប្រជាជនអ៊ុយក្រែន។

លោក Dujarric បានលើកឡើងកាលពីថ្ងៃពុធថា ប្រធានអង្គការសហប្រជាជាតិបានផ្ញើលិខិតដាច់ដោយឡែកពីគ្នានៅរសៀលថ្ងៃអង្គារទៅកាន់បេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៊ី និងអ៊ុយក្រែនទៅកាន់អង្គការសហប្រជាជាតិ ដោយសុំឱ្យលោក ពូទីន ទទួលគាត់នៅទីក្រុងមូស្គូ និងលោក Zelensky ដើម្បីទទួលគាត់នៅទីក្រុងគៀវ ៕

To Top