CNN) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ច ដោយមិនមានការប្រកាសមួយទៅកាន់ទីក្រុង គៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យថា អ្នកការទូតអាមេរិកនឹង ត្រឡប់ទៅអ៊ុយក្រែនវិញក្នុងសប្តាហ៍នេះ ដោយចាត់ទុកសកម្មភាពនេះថា ជាសារដ៏រឹងមាំនៃសាមគ្គីភាពពីសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លិក Lloyd Austin បានធ្វើដំណើរទៅកាន់រដ្ឋធានីអ៊ុយក្រែន ជាកន្លែងដែលពួកគេបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងមន្ត្រីអ៊ុយក្រែនផ្សេងទៀត ដែលធ្វើឲ្យពួកគេក្លាយជាមន្ត្រីជាន់ខ្ពស់អាមេរិកដែល បានធ្វើដំណើរទៅកាន់ប្រទេសចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី បានចាប់ផ្តើមនៅចុងខែកុម្ភៈ។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បាននិយាយថា ខណៈពេលដែលនៅទីក្រុងគៀវ លោក Blinken និង លោក Austin បានជួបជាមួយ លោក Zelensky, រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba រដ្ឋមន្ត្រីការពារជាតិលោក Oleksiy Reznikov និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Denys Monastrysky សម្រាប់កិច្ចប្រជុំទ្វេភាគី ដែលមានរយៈពេលប្រហែល 90 នាទី ៕
ប្រែសម្រួលៈ ណៃ តុលា