ព័ត៌មានអន្តរជាតិ

Breaking News៖ លោក វ្ល៉ាឌីមៀ ពូទីន នឹងទទួលការវះកាត់មហារីក ហើយនឹងផ្ទេរអំណាច ទៅមេប៉ូលិសកំពូលរុស្ស៊ី

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវទទួលការវះកាត់មហារីក ហើយនឹងប្រគល់អំណាច ជាបណ្ដោះអាសន្នទៅឱ្យអតីត មេប៉ូលិសសហព័ន្ធ ដែលមានចរិតរឹងរូស។

យោងតាមសារព័ត៌មាន Tribune ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការគ្រប់គ្រងរបស់រដ្ឋាភិបាលរុស្ស៊ីនឹងត្រូវផ្ទេរទៅលោក Nikolai Patrushev ។ លោក Patrushev ជាប្រធានក្រុមប្រឹក្សាសន្តិសុខ របស់ប៉ូលីសសហព័ន្ធរុស្ស៊ី ប៉ុន្តែអំណាចនឹងត្រូវបានផ្ទេរសម្រាប់ “រយៈពេលខ្លី” នៅពេលដែលលោកពូទីន ធូរស្រាលឡើងវិញបន្ទាប់ពីនីតិវិធី, នេះបើយោងតាមវីដេអូពីប៉ុស្តិ៍ អាថ៌កំបាំងTelegram “General SVR” ។
បណ្តាញនេះត្រូវបានគេនិយាយថា ត្រូវបានគ្រប់គ្រងដោយអតីតឧត្តមសេនីយឯក ផ្នែកសេវាចារកម្មបរទេស របស់រុស្ស៊ី ដែលត្រូវបានគេស្គាល់ដោយរហស្សនាមថា “Viktor Mikhailovich” – បានរាយការណ៍ថា លោកពូទីន “ត្រូវតែ” ទទួលការវះកាត់ដូចដែលបានណែនាំ ដោយវេជ្ជបណ្ឌិត។

ផ្ទាំងពាណិជ្ជកម្ម

សំណួរទាក់ទងនឹងសុខភាព របស់ប្រធានាធិបតីរុស្ស៊ី ត្រូវបានលើកឡើង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាពិសេសបន្ទាប់ពីគាត់ ត្រូវបានគេមើលឃើញថា មិនស្រួលខ្លួន ក្នុងអំឡុងពេលកិច្ចប្រជុំរបស់គាត់ ជាមួយរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu កាលពីខែមុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top