ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ថា សហភាពអឺរ៉ុប (EU) បានស្នើដាក់ទណ្ឌកម្មដ៏តឹងតែងបំផុត របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី នៅថ្ងៃពុធនេះ រួមទាំងការហ៊ុមព័ទ្ធប្រេង ជាដំណាក់កាល ខណៈដែលក្រុង គៀវ បានលើកឡើងថា ទីក្រុងម៉ូស្គូកំពុងបង្កើនការវាយលុករបស់ខ្លួន នៅភាគខាងកើតអ៊ុយក្រែន ហើយសម្ព័ន្ធមិត្ត ជិតស្និទ្ធរបស់រុស្ស៊ី មានប៊ែលឡារុស បានប្រកាសសមយុទ្ធយោធា ទ្រង់ទ្រាយធំផងដែរ ។
គិតមកដល់ពេលនេះ គឺជិត១០សប្តាហ៍ហើយនៃការកកើតសង្រ្គាមដែលបានសម្លាប់មនុស្សអស់រាប់ពាន់នាក់ ដកថយ និងរាប់លាននាក់ទីក្រុង និងទីប្រជុំជននានានៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ក្រសួងការពារជាតិអ៊ុយក្រែនបានឲ្យដឹងថា ទីក្រុងម៉ូស្គូបានធ្វើការវាយប្រហារតាមអាកាសជិត៥០ទីតាំងកាលពីថ្ងៃអង្គារតែម្នាក់ឯង ។
លោក Oleksandr Motuzyanyk អ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែន បានថ្លែងថា “បញការយោធារបស់រុស្ស៊ីកំពុងព្យាយាមបង្កើនល្បឿននៃប្រតិបត្តិការវាយលុករបស់ខ្លួននៅភាគខាងកើតអ៊ុយក្រែន” ។
រុស្ស៊ីក៏បានបង្កើនការវាយប្រហារ លើគោលដៅនៅភាគខាងលិច អ៊ុយក្រែន ក្នុងការវាយប្រហារដែលខ្លួន បានលើកឡើងថាកំពុងរំខាន ដល់ការចែកចាយសព្វាវុធ របស់លោកខាងលិច ៕
ដោយ៖ ម៉ៅ បុប្ផាមករា
