ព័ត៌មានអន្តរជាតិ

ការពឹងផ្អែក របស់អាល្លឺម៉ង់ លើថាមពលរុស្ស៊ី ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង

បឺលីន ៖ ប្រធានាធិបតីអាឡឺម៉ង់ លោក Frank Walter Steinmeier បានឲ្យដឹងថា ការពឹងផ្អែករបស់ប្រទេសអាឡឺម៉ង់ លើធនធានថាមពល របស់រុស្ស៊ី ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Steinmeier បានប្រាប់សន្និសីទសារព័ត៌មាន រួមគ្នាជាមួយសមភាគីរ៉ូម៉ានី លោក Klaus Iohannis ថា ការពឹងផ្អែករបស់ប្រទេសអាល្លឺម៉ង់ លើប្រេងរុស្ស៊ីបច្ចុប្បន្នគឺ ១៥ភាគរយ ។

ប្រធានាធិបតីរ៉ូម៉ានី បានលើកឡើងថា ប្រទេស របស់លោកគាំទ្រការហាមឃាត់ របស់គណៈកម្មការអឺរ៉ុប លើប្រេងរុស្ស៊ី ដែលនឹងត្រូវបានអនុវត្ត តាមរយៈដំណាក់កាលចេញ រយៈពេលប្រាំមួយខែ ។

លោក Iohannis បានបន្ដថា អាជ្ញាធរនៅទីក្រុង Bucharest ឥឡូវនេះកំពុងធ្វើការលើដំណោះស្រាយ ប្រកបដោយនិរន្តរភាព ដែលអាចត្រូវបានប្រមូល ផ្តុំយ៉ាងឆាប់រហ័ស។

លោកបានបន្ថែមថា “រ៉ូម៉ានី ចង់ដើរតួនាទីយ៉ាងសកម្មក្នុងការសម្រេច បាននូវគោលដៅជាយុទ្ធសាស្រ្ត របស់សហភាពអឺរ៉ុប សម្រាប់ការធ្វើពិពិធកម្មការ ផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់ខ្លួន”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top