ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថាអ៊ុយក្រែន បានបរាជ័យក្នុងផែនការ វាយប្រហារកាន់កាប់ យកកោះពស់មកវិញ

បរទេស៖ យោងតាមការប្រកាសអះអាង ដោយក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាការប៉ុនប៉ង ដោយកងកម្លាំង របស់អ៊ុយក្រែន ដើម្បីអាចធ្វើការកាន់កាប់ ដែនកោះពស់ ឬ Snake Island មកវិញទាំងតាមសមុទ្រ និងតាមអាកាស កាលពីចុងសប្តាហ៍នោះ គឺមិនទទួលបានជោគជ័យ ឡើយ។

ប្រភពដដែលបានឲ្យទៀតថា ដែនកោះ ដែលស្ថិតនៅក្នុងតំបន់ឈូងសមុទ្រខ្មៅនេះ គឺជាទីតាំងដ៏សំខាន់ ក្នុងការត្រួតពិនិត្យ ទៅលើតំបន់មួយភាគ ធំនៃសមុទ្រខ្មៅ ហើយការប៉ុនប៉ង របស់អ៊ុយក្រែន ក៏មានការចូលរួមរៀបចំផែនការ ពីសំណាក់សហរដ្ឋអាមេរិក និងអង់គ្លេសផងដែរ។

មេបញ្ជាការយោធាលោក Igor Konashenkov អ្នកនាំពាក្យរបស់កងកម្លាំងយោធារុស្ស៊ី បានថ្លែងថា៖ ប្រតិបត្តិការដែលត្រូវបានចេញបញ្ជា ផ្ទាល់ពីសំណាក់ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបានធ្វើឡើងតាំង តែពីថ្ងៃសៅរ៍ និងមានការចូលរួម សហការប្រឹក្សា ដោយផ្ទាល់ពីសំណាក់ អ្នកជំនាញការអង់គ្លេសនិងអាមេរិកផងដែរ ប៉ុន្តែជាលទ្ធផលអ៊ុយក្រែន បានបាត់បង់ជីវិតយោធាជាច្រើននាក់ ក្នុងហេតុការណ៍
រយៈពេល២ថ្ងៃនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top