ព័ត៌មានអន្តរជាតិ

មហាសន្និបាតអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតសម្ព័ន្ធយុវជន កុម្មុយនិស្តនិយមចិន បានប្រារព្ធឡើងយ៉ាងមហោឡារិក លោក Xi Jinping បានអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ

មហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតសម្ព័ន្ធយុវជន កុម្មុយនិស្តនិយមចិនបានប្រារព្ធឡើង យ៉ាងមហោឡារិកនៅព្រឹកថ្ងៃទី ១០ ខែឧសភា លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមមហាសន្និបាត ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

កាលពីខែកក្កដាឆ្នាំ ១៩២១ តំណាងចំនួន ១៣ រូបដែលមានអាយុគិតជាមធ្យមត្រឹមតែ ២៨ ឆ្នាំបានចូលរួមសមាជកបក្ស កុម្មុយនិស្តចិនលើកទីមួយ ដែលបានប្រកាសពីការចាប់បដិសន្ធិ នៃបក្សកុម្មុយនិស្តចិនដែលជា ព្រឹត្តិការណ៍ដ៏ធំក្នុងប្រវត្តិសាស្ត្រចិន និងបានចាប់ផ្តើមសករាជថ្មី នៃការស្តារភាពរុងរឿង របស់ប្រជាជាតិចិនឡើងវិញ។

ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន សម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន បានបង្កើតឡើងកាលពីឆ្នាំ ១៩២២ ចលនាយុវជនចិនបានបើកទំព័រថ្មី នៃប្រវត្តិសាស្រ្ត។ បើតាមសៀវភៅស «យុវជនចិនក្នុងយុគសម័យថ្មី» ដែលប្រកាសនាពេលថ្មីៗនេះ គិតមកទល់ដំណាច់ឆ្នាំ ២០២១ ចំនួនសរុបនៃសមាជិកសម្ព័ន្ធយុវជន កុម្មុយនិស្តនិយមចិនបានកើនឡើងដល់ ៧៣ លាន ៧១ ម៉ឺន ៥ពាន់នាក់ ៕

To Top