ព័ត៌មានអន្តរជាតិ

«ដើមឈើតូចខំលូតលាស់ ទីបំផុតនឹងខ្ពស់ទល់មេឃ»! លោក Xi Jinping រៀបរាប់អំពីយុវភាព

«ពួកយើងជាសមុទ្រផ្កានាខែឧសភា ឱបប្រសោបយុគសម័យដោយយុវភាព» ទំនុកចម្រៀងមួយម៉ាត់នេះតំណាងដល់សម្ព័ន្ធយុវជនចិន ដែលមានគម្រប់ខួប ១០០ឆ្នាំ នៅថ្ងៃទី១០ ខែឧសភានេះ។ ថ្លែងក្នុងមហាសន្និបាតអបអរសាទរ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង ដោយមនោសញ្ចេតនាថា យុវជនដូចដើមឈើតូច ដែលកំពុងរីកលូតលាស់ ទីបំផុតនឹងខ្ពស់ទល់ផ្ទៃមេឃ។

នាឆ្នាំ១៩២១ យុវជនមួយក្រុមដែលមាន អាយុជាមធ្យម ២៨ឆ្នាំ បានបង្កើតបក្សកុម្មុយនិស្តចិន ដែលជាទីចាប់ផ្តើមនៃកំណែទម្រង់ មុខមាត់ប្រទេសចិននិងប្រជាជាតិចិន។ នាខែឧសភា ឆ្នាំ១៩២២ សម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន បានបង្កើតឡើង។

ពីឆ្នាំ១៩២២ ដល់ឆ្នាំ ២០២២ មួយរយឆ្នាំកន្លងផុតទៅ យុវជនចិនបានបន្តវេនហើយសកម្ម ចូលរួមការកសាងប្រទេសជាតិ ដើម្បីបង្កើតប្រទេសជាតិ ប្រកបដោយយុវភាព។

អ្នកចូលរួមការប្រកួតការ ច្នៃប្រឌិតថ្មីនិងសហគ្រិនភាព យុវជនរបស់ប្រទេសចិន ធ្វើការណែនាំអំពីប្រព័ន្ធផ្តល់សេវាកម្ម ថាមពលវៃឆ្លាតក្នុងជនបទ (ថតនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៩)។

បុគ្គលិកវ័យក្មេងផ្នែកដឹកជញ្ជូន តាមផ្លូវដែកកំពុងដឹកសម្ភារៈបង្ការជំងឺឆ្លង។ (ថតនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០)

ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បុគ្គលិកសិក្សាស្រាវជ្រាវ បច្ចេកវិទ្យាអវកាសរបស់ចិន អបអរសាទរចំពោះការ ដែលយានរុករកភពព្រះអង្គារ ផលិតដោយចិនបានចុះចត លើផ្ទៃភពព្រះអង្គារដោយជោគជ័យ។ គួរបញ្ជាក់ថា ក្រុមការងារយានអវកាស Chang`e និងយានអវកាស Shenzhou របស់ចិនមានអាយុជាមធ្យមគឺ ៣៣ ឆ្នាំ, ក្រុមការងារប្រព័ន្ធផ្កាយរណប ណែនាំផ្លូវ Beidou មានអាយុជាមធ្យម គឺ ៣៥ ឆ្នាំ , ឯក្រុមស្រាវជ្រាវនិងផលិតតេឡេស្កុប សង្កេតដែនអវកាស FAST មានអាយុជាមធ្យម ៣០ ឆ្នាំ។

នាថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១ ខេត្តShanxi ប្រទេសចិនបានធ្វើការ ប្រកួតជំនាញវិជ្ជាជីវៈ បេក្ខជនមកពីសាលាឧត្តមសិក្សា និងសាលាវិជ្ជាជីវៈកំពុងផលិត មនុស្សយន្តចល័ត។

ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ អ្នកស្មគ្រ័ចិត្តនៃការប្រកួត កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង បានថតរូបអនុស្សាវរីយ៍ នៅស្តង់ផ្តល់សេវាកម្ម។

យប់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីសម្ពោធបើកការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង កុមារមកពីភូមិនៅតំបន់ភ្នំ របស់ចិនបានច្រៀងបទចម្រៀង កីឡាអូឡាំពិកជាភាសាក្រិក សំឡេងច្រៀងដ៏ពីរោះ បានត្រូវទស្សនិកជន ចាប់អារម្មណ៍យ៉ាងខ្លាំង។

ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២២ អវកាសយានិកចិន បានត្រឡប់មកភពផែនដីវិញ ដោយជោគជ័យបន្ទាប់ពីបានបំពេញការងារ នៅស្ថានីយអវកាសចិន អស់រយៈពេលជាងកន្លះឆ្នាំ។

ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ នៅកំពូលភ្នំអេវើរេស ក្រុមការងារស្រាវជ្រាវអំពីវិទ្យាសាស្ត្រ ភ្នំអេវើរេសបានប្រមូលព្រឹល ដើម្បីធ្វើពិសោធន៍ សមាជិករបស់ក្រុមការងារនេះ កើតនៅក្រោយទសវត្សរ៍ឆ្នាំ 80 និងទសវត្សរ៍ឆ្នាំ 90 ។

10
កាលពីនៅក្មេង លោក Xi Jinping បានទាមទារខ្លួនឯងថា «ត្រូវស៊ូទ្រាំនឹងទុក្ខលំបាក»។ លោកធ្លាប់រំលឹកថា ពេលលោកចូលរៀន នៅមធ្យមសិក្សា សៀវភៅបង្រៀនបានលើកឡើងថា «ខិតខំតស៊ូ កសាងមាតុប្រទេសឱ្យរុងរឿង ដោយដៃទាំងគូរបស់ខ្លួន» ដែលបានជះឥទ្ធិពលដល់ជម្រើស ក្នុងឆាកជីវិតរបស់មនុស្ស ជំនាន់លោក។

«តើអ្វីជាយុវជនគំរូ? គឺប្រកាន់ខ្ជាប់គំនិតតស៊ូជានិច្ច។ »
តើយុវភាពមានន័យដូចម្តេច ? យុវភាពគឺស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះអរិយធម៌ជាតិដ៏ត្រចះត្រចង់ ចំពោះបូរាណភាពទឹកដី និងចំពោះប្រជាជន ដ៏ឧស្សាហ៍ព្យាយាម អង់អាចក្លាហាន ៕

To Top