ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល អាល្លឺម៉ង់ ប្ដេជ្ញាពង្រីកហេដ្ឋា រចនាសម្ព័ន្ធនាំចូល LNG យ៉ាងឆាប់រហ័ស

បឺលីន ៖ សេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលបានឲ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់ គ្រោងនឹងពង្រីកយ៉ាងឆាប់រហ័ស នូវហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការនាំចូល ឧស្ម័នធម្មជាតិរាវ (LNG) តាមរយៈ “ទង្វើបង្កើនល្បឿន LNG” ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សេចក្តីព្រាងដំបូង នៃវិក្កយបត្រដែលត្រូវគ្នាត្រូវបានផ្តល់ ជូនសម្រាប់ភាគីគ្រប់គ្រង របស់ប្រទេសអាល្លឺម៉ង់ ដែលមានគោលបំណងសាងសង់ស្ថានីយ LNG ដែលមានមូលដ្ឋានលើដី និងអណ្តែតទឹក និងបំពង់បង្ហូរប្រេង ចាំបាច់លឿនជាងមុន។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការសាងសង់បំពង់បង្ហូរឧស្ម័ន និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្ថានីយ LNG នៅក្នុងប្រទេសអាល្លឺម៉ង់ អាចចាប់ផ្តើមនៅរដូវក្តៅនេះ ។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាព អាកាសធាតុ លោក Robert Habeck បានចុះហត្ថលេខាលើកិច្ចសន្យា សម្រាប់ការជួលស្ថានីយ LNG អណ្តែតទឹកសរុបចំនួន ៤ ជាមួយនឹងទឹកប្រាក់ចំនួន ២,៩៤ ពាន់លានអឺរ៉ូ (៣,១ ពាន់លានដុល្លារអាមេរិក) សម្រាប់គោលបំណងនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top