ព័ត៌មានអន្តរជាតិ

បទវិភាគ៖ អឺរ៉ុប ត្រូវប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុង អន្ទាក់របស់សហរដ្ឋអាមេរិក ដែលក្លាយជាឧបករណ៍ សម្រាប់រក្សាអនុត្តរភាពរបស់អាមេរិក

ពេលជួបពិភាក្សាការងារជាមួយលោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ តាមប្រព័ន្ធវីដេអូនិងសន្ទនាគ្នា តាមទូរស័ព្ទជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំងដោយឡែក ពីគ្នាថ្ងៃកាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា នឹងគាំទ្រប្រទេសអឺរ៉ុបក្តាប់ជាប់ សន្តិសុខរបស់អឺរ៉ុបក្នុងដៃរបស់ខ្លួន ។

រយៈពេលពីរខែបានកន្លងផុតទៅហើយ ប៉ុន្តែការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន មិនត្រឹមតែគ្មានតម្រុងត្រូវ បន្ធូរបន្ថយប៉ុណ្ណោះទេ ថែមទាំងក៏មានផលប៉ះពាល់កាន់ តែធ្ងន់ធ្ងរចំពោះប្រទេសដទៃទៀតផងដែរ ។ អឺរ៉ុបបានអនុវត្តការដាក់ទណ្ឌកម្ម ទៅលើរុស្ស៊ីឥតឈប់ឈរក្រោម ការញុះញង់របស់សហរដ្ឋអាមេរិក ហើយបានរងផលប៉ះពាល់ បកមកវិញយ៉ាងធ្ងន់ធ្ងរ ។ ឧទាហរណ៍ដូចជា ការខ្វះស្បៀងអាហារ ការកើនឡើងនៃចំនួនជនភៀសខ្លួន ការកើនឡើងនៃចំនួនមនុស្សអត់ការងារធ្វើ និងការឡើងថ្លៃយ៉ាងខ្លាំងនៃតម្លៃទំនិញ។ល។ បញ្ហាប្រឈមខាងសន្តិសុខរបស់អឺរ៉ុប មានភាពកាន់តែលេចធ្លោ ។

ក្នុងនោះ បញ្ហាសន្តិសុខថាមពល គឺពិបាកដោះស្រាយបំផុត ។ កាលពីថ្ងៃទី១០ ខែឧសភា តាមម៉ោងក្នុងតំបន់ អ៊ុយក្រែនបានបង្ហាញថា នឹងផ្អាកចរាចរណ៍ឧស្ម័នធម្មជាតិ នៅស្ថានីយ៍ផ្ទេរកណ្ដាលមួយ ប៉ុន្តែឧស្ម័នធម្មជាតិរុស្ស៊ីដែលត្រូវ ដឹកជញ្ជូនទៅកាន់អឺរ៉ុបដោយឆ្លងកាត់អ៊ុយក្រែនចំនួន ១ភាគ៣សុទ្ធតែត្រូវឆ្លងកាត់ស្ថានីយ៍ផ្ទេរនេះ ។ នេះគឺមានន័យថា សហភាពអឺរ៉ុបបានប្រឈមមុខនឹងគ្រោះថ្នាក់ “ផ្អាកផ្គត់ផ្គង់ឧស្ម័នធម្មជាតិ” មុនពេលដាក់ចេញវិធានការដាក់ទណ្ឌកម្ម ទៅលើប្រេងកាតនិងឧស្ម័នធម្មជាតិរបស់រុស្ស៊ី ។អឺរ៉ុបត្រូវបង់ដើមទុនកាន់តែខ្ពស់ ដើម្បីបំពេញបន្ថែមនូវកង្វះខាតខាងថាមពល ដោយខានពុំបាន នេះនឹងបណ្តាលឱ្យតម្លៃទំនិញកើនឡើង បង្កើនដើមទុនរបស់សហគ្រាស និងកាត់កម្សោយកម្លាំងប្រកួតប្រជែង រយៈពេលយូរនៃឧស្សាហកម្មអឺរ៉ុប ថែមមួយកម្រិតទៀត ។ ព្រមពេលជាមួយគ្នានេះ ដោយសារសហរដ្ឋអាមេរិក បានយកសាំងមកចាក់លើភ្លើងឥតឈប់ឈរ បានជាសន្តិសុខតំបន់អឺរ៉ុបបានប្រឈមមុខនឹង ការគំរាមកំហែងកាន់តែខ្លាំង ។

ផ្ទាំងពាណិជ្ជកម្ម

កាលពីថ្ងៃទី៩ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Joe Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខា លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារជាតិ ដែលសំដៅចំពោះអ៊ុយក្រែន ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលអាមេរិក ពន្លឿនការផ្តល់សព្វាវុធដល់អ៊ុយក្រែន ។ កាលពីថ្ងៃទី១០ខែឧសភា សភារាស្ត្រអាមេរិកបានអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីការផ្តល់ជំនួយប្រហែល ៤ម៉ឺនលានដុល្លារអាមេរិកបន្ថែមទៀត ដល់អ៊ុយក្រែន ។ ឥស្សរជនវិភាគបានលើកឡើងថា ក្នុងបរិបទដែលសហរដ្ឋអាមេរិក បដិសេធមិនជំរុញការចរចាសន្តិភាព និងផ្តល់អាវុធដល់អ៊ុយក្រែនឥតឈប់ឈរ លទ្ធភាពលេចចេញ “របាំង”នៅអឺរ៉ុបជាថ្មីឡើងវិញ បានកើនឡើងយ៉ាងច្បាស់លាស់ ។ អឺរ៉ុបត្រូវការប្រាជ្ញា និងភាពក្លាហានកាន់តែច្រើនឡើងៗ ដើម្បីសម្រេចបាននូវ សុខសន្តិភាពនិងវិបុលភាព ។

“ត្រូវប្រុងប្រយ័ត្នជាពិសេសកុំឱ្យ កកើតទៅជាការបដិបក្ខជាក្រុមដែល នឹងបង្កការគំរាមកំហែងកាន់តែធំ និងកាន់តែយូរចំពោះសន្តិសុខសកល” ។ គំនិតផ្តួចផ្តើមរបស់ភាគីចិន ដូចពោលខាងលើទទួលបាន ការឯកភាពពីលោក Emmanuel Macron ប្រធានាធិបតីបារាំង ។ លោក Macron បានថ្លែងយ៉ាងច្បាស់លាស់ ក្នុងកិច្ចជំនួបជាមួយលោកប្រធានរដ្ឋចិន Xi Jinping លើកនេះថា បារាំងនិងសហភាពអឺរ៉ុប នឹងប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដ៏ឯករាជ្យម្ចាស់ការ ហើយមិនឯកភាពនិងមិនចូលរួម ការបដិបក្ខជាក្រុមនោះទេ ។

នៅរយៈពេល៧២ឆ្នាំមុន លោក Robert Schuman រដ្ឋមន្ត្រីការបរទេសបារាំង កាលនោះបានដាក់ចេញ “ផែនការធ្វើអាជីវកម្មរួមខាងធ្យូងថ្ម និងដែកថែបអឺរ៉ុប” នេះត្រូវគេចាត់ទុកថា ជាការចាប់ផ្តើមនៃដំណើរ សមាហរណកម្មអឺរ៉ុបខាងលិចបន្ទាប់ពី សង្គ្រាមលោកលើកទីពីរ ។ នៅថ្ងៃនេះរហូតដល់រយៈពេល កាន់តែយូរនៅពេលអនាគត “ទ្វីបអឺរ៉ុបរបស់ប្រជាជនអឺរ៉ុប” វាមិនត្រឹមតែជាគោលដៅ អភិបាលកិច្ចរបស់អឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវក្លាយជា ប្រតិបត្តិការជាក់ស្តែងផងដែរ ៕

To Top