ព័ត៌មានអន្តរជាតិ

EU ប្រកាសការបង្កើនជំនួយយោធា សម្រាប់អ៊ុយក្រែន និងបង្កើនសម្ពាធលើរុស្ស៊ី

បរទេស៖ ប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrel បានប្រកាសកាលពីថ្ងៃសុក្រថា ប្លុកនេះនឹងផ្តល់ជំនួយយោធាចំនួន 500 លានអឺរ៉ូបន្ថែមទៀតដល់អ៊ុយក្រែន ចំពេលមានជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងជាមួយអ្នកសារព័ត៌មានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅប្រទេសអាល្លឺម៉ង់ លោក Josep Borrel បានពន្យល់ថា ប្រាក់បម្រុងថ្មីដែលនឹងជាលើកទី៤ ដែលផ្តល់ដល់ទីក្រុងគៀវ ដោយសហភាពអឺរ៉ុប នឹងត្រូវបែងចែកសម្រាប់ ការទិញសព្វាវុធធុនធ្ងន់ រួមមានរថពាសដែក រថក្រោះ និងកាំភ្លើងធំ រួមជាមួយនឹងគ្រាប់រំសេវ ហើយនឹងយកជំនួយសរុប របស់ប្លុកនេះទៅឱ្យអ៊ុយក្រែនប្រហែល 2 ពាន់លានអឺរ៉ូ។

ផ្ទាំងពាណិជ្ជកម្ម

លោក Borrell បានប្រាប់អ្នកសារព័ត៌មានថា EU ត្រូវការ “កម្លាំងរុញច្រានថ្មីសម្រាប់ការគាំទ្រផ្នែកយោធា” រួមជាមួយនឹង “សម្ពាធបន្ថែមទៀតលើរុស្ស៊ី ជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ច និងការបន្តដាក់ភាពឯកោអន្តរជាតិលើរុស្ស៊ី និងការប្រឆាំងនឹងព័ត៌មានមិនពិត”៕

ប្រែសម្រួលៈ ណៃ តុលា

To Top