ព័ត៌មានអន្តរជាតិ

តួកគី ចេញមុខប្រឆាំងទៅនឹង សមាសភាពស៊ុយអែត និងហ្វាំងឡង់ នៅណាតូ

បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសអំពីជំហរបស់រដ្ឋាភិបាលតួកគី ក្នុងការប្រឆាំងទៅនឹងលទ្ធភាព នៃការចូលរួមជាសមាជិកអង្គការណាតូ ដោយប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់ ដោយលើកឡើងថាប្រទេសទាំងពីរ គឺជាអ្នកផ្តល់ជម្រកដល់ក្រុមភេវរកម្ម។

ក្រុមភេវរកម្មដែល លោកប្រធានាធិបតីតួកគី សំដៅទៅលើក្រុមឧទ្ទាម PKK ជាក្រុមចលនាផ្តាច់ខ្លួននៅភាគខាងអាគ្នេយ៍តួកគី និងសមាជីករបស់ក្រុមបដិវត្តជួរមុខ DHKP/C ដែលគណបក្សស្ថិតនៅក្រោមច្បាប់ របស់ប្រទេសតួកគីនោះផង។

ផ្ទាំងពាណិជ្ជកម្ម

លោក Erdogan បានថ្លែងបែបនេះថា៖ ពួកយើងបច្ចុប្បន្នកំពុងធ្វើការ តាមដានយ៉ាងកៀកកិតចំពោះការវិវត្តទៅ នៃការស្នើសុំចូលជាសមាជិក ដោយប្រទេសស៊ុយអែតនិងហ្វាំងឡង់ ជាអង្គការណាតូដែលយើងដាច់ខាត មិនគាំទ្រជាដាច់ខាតពីព្រោះថា បណ្តាប្រទេសទាំងពីរគឺជាបានធ្វើខ្លួន ដូចជាផ្ទះសំណាក់សម្រាប់ក្រុមភេវរកម្មទាំងនោះ និងសូម្បីតែហូឡង់ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×