ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ សហប្រជាជាតិ ថ្កោលទោសយ៉ាងខ្លាំង ទៅលើការបាញ់សម្លាប់អ្នកកាសែត នៅតំបន់ West Bank

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំងចំពោះ ការសម្លាប់អ្នកកាសែតជនជាតិអាមេរិក ដើមកំណើតប៉ាឡេស្ទីនរបស់កាសែត Al-Jazeera គឺអ្នកនាង Shireen Abu Akleh និងបង្កឲ្យរងរបួសរបស់ អ្នកកាសែតម្នាក់ទៀតនៅ Jenin នៅតំបន់ West Bank ដែលកំពុងកាន់កាប់ ។

នៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មាន សមាជិកក្រុមប្រឹក្សាបាន សម្តែងការអាណិតអាសូរ និងរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ដល់គ្រួសារជនរងគ្រោះ ។ ពួកគេបានអំពាវនាវឱ្យ មានការស៊ើបអង្កេតជាបន្ទាន់ ហ្មត់ចត់ តម្លាភាព យុត្តិធម៌ និងមិនលំអៀងលើការ សម្លាប់អ្នកកាសែតស្រ្តី ហើយបានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីធានាឱ្យមានគណនេយ្យភាព ។

សមាជិកក្រុមប្រឹក្សាបានរំលឹកឡើងវិញថា អ្នកសារព័ត៌មានគួរតែត្រូវបាន ការពារក្នុងនាមជាជនស៊ីវិល ដោយសង្កត់ធ្ងន់ថា ពួកគេបន្តតាមដានស្ថានការណ៍ យ៉ាងដិតដល់ ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកនាង Abu Akleh ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃពុធ ខណៈកំពុងបិទបាំងប្រតិបត្តិការ ដោយកងកម្លាំងសន្តិសុខ អ៊ីស្រាអែលក្នុងក្រុង Jenin ។ អ្នកកាសែតម្នាក់បានរងរបួស ក្នុងឧប្បត្តិហេតុដូចគ្នាផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top