រ៉ាម៉ាឡា៖ អាជ្ញាធរប៉ាឡេស្ទីន (PA) និងចលនាតស៊ូអ៊ីស្លាម ឬហាម៉ាសកាលពីថ្ងៃចន្ទ បានព្រមានប្រឆាំង នឹងផែនការរបស់អ៊ីស្រាអែលក្នុងការសាងសង់បណ្តាញរថយន្តខ្សែកាបទៅកាន់ទីក្រុងចាស់របស់ទីក្រុងយេរ៉ូសាឡឹមខាងកើត។
ការបដិសេធ និងការព្រមានរបស់ប៉ាឡេស្ទីន បានកើតឡើងបន្ទាប់ពីក្រុមឆ្វេងនិយមអ៊ីស្រាអែល និងប៉ាឡេស្ទីន បានបាត់បង់សំណុំរឿងរបស់ពួកគេនៅចំពោះមុខតុលាការកំពូលអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ។
ប្រជាជនប៉ាឡេស្ទីនអះអាងថា គម្រោងតភ្ជាប់ផ្នែកខាងលិច និងភាគខាងកើតនៃទីក្រុងបរិសុទ្ធ នឹងប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ និងផ្លាស់ប្តូរទេសភាពបុរាណរបស់ទីក្រុង។ ទោះយ៉ាងណាក៏ដោយ មន្ត្រីអ៊ីស្រាអែលរំពឹងថា គម្រោងនេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការ។
លោក Fadi al-Hadmi រដ្ឋមន្ត្រីក្រសួងកិច្ចការក្រុងយេរ៉ូសាឡឹមរបស់ PA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា “ការអនុម័តគម្រោងនេះស្មើ នឹងការកើនឡើងដ៏គ្រោះថ្នាក់នៃការតាំងទីលំនៅនៅយេរ៉ូសាឡឹម ខាងកើត និងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល កាន់តែស៊ីជម្រៅចំពោះទីក្រុង Judaize” ។
លោកបានព្រមានថា គម្រោងនេះមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើក្រុងយេរ៉ូសាឡឹមខាងកើត និងប្រជាជនរបស់ខ្លួន ដោយបន្ថែមថាការអនុវត្តផែនការនេះនឹងត្រូវចំណាយលើការរុះរើអចលនទ្រព្យ និងការរឹបអូសយកដីរបស់ប៉ាឡេស្ទីន៕
ប្រែសម្រួល ឈូក បូរ៉ា