ព័ត៌មានអន្តរជាតិ

សមាជិក ៣ប្រទេសរបស់ណាតូ ប្តេជ្ញាការពារសន្តិសុខឱ្យស៊ុយអែត និងហ្វាំងឡង់ ប្រសិនរងការវាយប្រហារណាមួយ

បរទេស៖ ប្រទេសដាណឺម៉ាក អ៊ីស្លង់ និង ប្រទេសន័រវេស បានចូលរួមជាមួយប្រទេសមួយចំនួនទៀត ដែលកំពុងកើនឡើងដែលផ្តល់ការសន្យា ការពារជាតិដល់ប្រទេសស៊ុយអែត និងហ្វាំងឡង់ ដែលទាំងពីរបានចាប់ផ្តើមជាផ្លូវការ លើប៉ុនប៉ងចូលសមាជិកភាព នៅក្នុងសម្ព័ន្ធភាពយោធាណាតូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយលើកឡើងពី “សិទ្ធិក្នុងការជ្រើសរើសការ រៀបចំសន្តិសុខផ្ទាល់ខ្លួន” របស់រដ្ឋាភិបាលទីក្រុង Helsinki និង រដ្ឋាភិបាលទីក្រុង Stockholm ជាប្រទេសអធិបតេយ្យ, រដ្ឋអឺរ៉ុបទាំងបីបានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេនឹងការពារប្រទេសស៊ុយអែត និងហ្វាំងឡង់នៅក្នុងព្រឹត្តិការណ៍ ដែលរងការវាយប្រហារ នៅពេលពួកគេឆ្លងកាត់ដំណើរការ ដាក់ពាក្យសុំរបស់អង្គការណាតូ។

ប្រទេសទាំងបី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដោយបន្ថែមថា នឹង “ចាប់ផ្តើមការត្រៀមរៀបចំជាបន្ទាន់ ដើម្បីអនុវត្តការធានាសុវត្ថិភាពទាំងនេះ “សន្តិសុខរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត គឺជាបញ្ហានៃការព្រួយបារម្ភ ទូទៅសម្រាប់យើងទាំងអស់គ្នា។ ប្រសិនបើហ្វាំងឡង់ ឬស៊ុយអែត ក្លាយជាជនរងគ្រោះនៃការ ឈ្លានពានលើទឹកដីរបស់ពួកគេ មុនពេលទទួលបានសមាជិកភាពណាតូ យើងនឹងជួយហ្វាំងឡង់ និងស៊ុយអែតតាមគ្រប់មធ្យោបាយចាំបាច់” ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួម ដោយបន្ថែមថាពួកគេនឹង “ចាប់ផ្តើមការត្រៀមរៀបចំភ្លាមៗ ដើម្បីអនុវត្តការធានាសន្តិសុខទាំងនេះ។

ការធានាលើវិស័យការពារជាតិថ្មី បានកើតឡើងនៅថ្ងៃដែលស៊ុយអែត បានប្រកាសជាផ្លូវការថា ខ្លួននឹងស្នើសុំសមាជិកភាពណាតូ មួយថ្ងៃបន្ទាប់ពីប្រទេសជិតខាងហ្វាំងឡង់ បានធ្វើដូចគ្នានេះ។ មេដឹកនាំនៃប្រទេសទាំងពីរ បានលើកឡើងពីការព្រួយបារម្ភ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ដោយលើកហេតុផលថា វាបានផ្លាស់ប្តូរជាមូលដ្ឋាននៃ បរិយាកាសសន្តិសុខនៅក្នុងតំបន់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top