ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ជួបពិភាក្សា តាមទូរស័ព្ទ ជាមួយមេដឹកនាំអាល្លឺម៉ង់ និងបារាំង ស្ដីពីជម្លោះជាមួយរុស្ស៊ី

គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃអង្គារបានពិភាក្សាគ្នា តាមទូរស័ព្ទដាច់ ដោយឡែកជាមួយអធិការបតី អាល្លឺម៉ង់លោក Olaf Scholz និងប្រធានាធិបតីបារាំង Emmanuel Macron ជុំវិញជម្លោះ ដែលអូសបន្លាយ ជាមួយរុស្ស៊ី ។

នៅក្នុងការសន្ទនារបស់លោកជាមួយ Scholz លោក Zelensky បានពិភាក្សាអំពីស្ថានភាព នៅជួរមុខ ទស្សនវិស័យសម្រាប់សន្តិភាព និងការដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសរុស្ស៊ីជុំវិញជម្លោះជាមួយអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះលើ Twitter ។

នៅក្នុងកិច្ចពិភាក្សាជាមួយលោក Macron លោក Zelensky បានជូនដំណឹងដល់មេដឹកនាំបារាំងអំពីដំណើរ នៃអរិភាពក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ប្រតិបត្តិការជួយសង្គ្រោះយោធាពី Azovstal និងចក្ខុវិស័យ នៃការរំពឹងទុក នៃដំណើរការចរចាជាមួយរុស្ស៊ី ។

លោក Zelensky និងលោក Macron ក៏បានពិភាក្សា អំពីការគាំទ្រផ្នែកការពារជាតិ សម្រាប់អ៊ុយក្រែន ការរៀបចំកញ្ចប់ទណ្ឌកម្មទី៦ ប្រឆាំងនឹងរុស្ស៊ី និងមធ្យោបាយ ដែលអាចធ្វើទៅបានក្នុងការនាំចេញ ផលិតផលកសិកម្មរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា នៅក្នុងជំនួបនេះ មេដឹកនាំក៏បានជជែកគ្នាអំពីបញ្ហាការផ្គត់ផ្គង់ ប្រេងឥន្ធនៈដល់អ៊ុយក្រែន និងការដាក់ពាក្យសុំរបស់អ៊ុយក្រែន សម្រាប់ឋានៈបេក្ខជន ជាសមាជិកសហភាពអឺរ៉ុប ផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top