ព័ត៌មានអន្តរជាតិ

កាសែត Washington Post៖ បណ្តារដ្ឋបាល់ទិក ចង់ឱ្យណាតូ បង្កើនវត្តមានយោធា ការពារពីការឈ្លានពាន

បរទេស ៖ កាសែត Washington Post បានរាយការណ៍ នៅថ្ងៃអង្គារនេះ ដោយលើកឡើង ពីសំណើរួម របស់ប្រទេសទាំងបី ដែលទទួលបាន ដោយប្រព័ន្ធផ្សព្វផ្សាយថា ប្រទេសឡាតវី លីទុយអានី និង ប្រទេសអេស្តូនី កំពុងស្វែង រកយ៉ាងសកម្ម នូវវត្តមានរបស់អង្គការណាតូ ដែលប្រសើរឡើង នៅអឺរ៉ុបខាងកើត ចំពេលមានជម្លោះ ដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន ។ កម្លាំងកងពលធំ ប្រមាណ ២០ ០០០នាក់ ត្រូវដាក់ឱ្យរង់ចាំ ដើម្បីដាក់ពង្រាយយ៉ាង ឆាប់រហ័ស ទៅប្រទេសណាមួយ ប្រសិនបើមានការគំរាមកំហែង កើតឡើង ។ បើតាម Washington Post ឯកសារនេះ មិនត្រូវបានគេផ្សព្វផ្សាយ ជាសាធារណៈនោះទេ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា បណ្តារដ្ឋបាល់ទិក បានលើកឡើងពីការគម្រាមកំហែង ដ៏មានសក្តានុពល ពីរដ្ឋាភិបាលទីក្រុងមូស្គូ ជាហេតុផល សម្រាប់ការបង្កើនទ័ព ។ ឯកសារនេះបាននិយាយថា “រុស្ស៊ីអាចបង្កើនកម្លាំង យោធាយ៉ាង ឆាប់រហ័សប្រឆាំង នឹងព្រំដែនភាគខាងកើត របស់អង្គការណាតូ ហើយប្រឈមមុខនឹង សម្ព័ន្ធមិត្ត ជាមួយនឹងសង្រ្គាម ដ៏ខ្លីមួយ ដោយបន្ថែមថា “ការឈ្លានពានខាងយោធា ដោយផ្ទាល់របស់រុស្ស៊ីប្រឆាំង នឹងសម្ព័ន្ធមិត្តណាតូ មិនអាចត្រូវបានគេ រាប់បញ្ចូលនោះទេ។”

ផ្ទាំងពាណិជ្ជកម្ម

សំណើនេះ ពាក់ព័ន្ធនឹងការបង្កើនវត្តមាន របស់ប្លុកយោធានៅក្នុងប្រទេសនីមួយៗក្នុងចំណោម ប្រទេសទាំងបី ដល់ទាហានចំនួន 6 000 នាក់ ដែលកើនឡើងពី 2 000 នាក់ ដែលឈរជើង នៅទីនោះមុនពេលចាប់ផ្តើមប្រតិបត្តិការយោធា រុស្ស៊ីនៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ។ កងទ័ពបន្ថែមរាប់ពាន់នាក់ រួមទាំងអង្គភាព “អ្នកផ្តល់ អំណាច” ដែលនឹងផ្តល់ការការពារដែនអាកាស និងទម្រង់ការពារផ្សេងទៀត ត្រូវឈរនៅទីតាំងផ្សេងទៀត ដើម្បីមកជួយប្រទេស នានា ក្នុងករណីមានវិបត្តិ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top