ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបញ្ជូនប្រព័ន្ធមីស៊ីលទំនើប ប្រឆាំងរថក្រោះជាលើកដំបូង ទៅឲ្យអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយដោយ Reuters និងត្រូវបានយកមកផ្សាយបន្តដោយ rt.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេជឿជាក់ថា កំពុងធ្វើការបញ្ជូនប្រព័ន្ធមីស៊ីល ប្រឆាំងរថក្រោះដែលទំនើបបំផុត ទៅកាន់ប្រទេសអ៊ុយក្រែន ហើយសង្ឃឹមថានឹងអាចជួយបង្កើន សមត្ថភាពការពារទប់ទល់នឹងរុស្សី។

ទោះបីជាយ៉ាងណាក្តីមីស៊ីល ដែលផលិតឡើងដោយក្រុមហ៊ុនចំនួន ៣ដូចជា Boeing, Kongsberg និង Raytheon ទាំងនោះត្រូវបានគេកំពុងពិចារណានៅឡើយថា គួរតែបញ្ជូនវាទៅតាម
ផ្លូវទឹកផ្ទាល់ទៅដល់អ៊ុយក្រែន ឬបញ្ជូនវាដំបូងទៅកាន់ សម្ព័ន្ធមិត្តណាតូជាមុនសិន។

គួរឲ្យដឹងដែរថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ធ្លាប់បានព្យាយាមក្នុងការបញ្ចុះបញ្ចូល សហរដ្ឋអាមេរិកដើម្បីបញ្ជូនអាវុធប្រភេទនេះ មកឲ្យអ៊ុយក្រែនតាំងតែ ពីដើមខែមេសាមកម្ល៉េះ ប៉ុន្តែប្រទេសទាំងឡាយ តែងតែបានគេចវេសមិនចង់ជាប់ឈ្មោះ ជាប្រទេសដំបូងដែលផ្គត់ផ្គង់អាវុធទំនើប បែបនេះទៅឲ្យប្រទេសអ៊ុយក្រែនឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top