ព័ត៌មានអន្តរជាតិ

ចិន ជំរុញឱ្យប្រទេសនានា បង្កើនការសម្របសម្រួល ស្ថិរភាពទីផ្សារម្ហូប អាហារពិភពលោក

ប៉េកាំង ៖ បេសកជនចិន កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញសហគមន៍អន្តរជាតិ ឱ្យធ្វើការរួមគ្នាដើម្បីរក្សាស្ថិរភាព ទីផ្សារម្ហូបអាហារពិភពលោក ធានាការផ្គត់ផ្គង់អាហារចម្រុះ និងសម្រួលពាណិជ្ជកម្ម កសិកម្មទូទាំងពិភពលោក ។

តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ស្តីពីជម្លោះ និងសន្តិសុខស្បៀងថា “ជាដំបូង យើងត្រូវពង្រឹងការសម្របសម្រួល និងស្ថិរភាពទីផ្សារអាហារពិភពលោក” ។

លោកបានលើកឡើងថា “ដើម្បីបំពេញគម្លាតនៃការផ្គត់ផ្គង់ សហគមន៍អន្តរជាតិចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីស្វែងរកការផ្គត់ផ្គង់អាហារចម្រុះ និងរក្សាបាននូវដំណើរការរលូន នៃពាណិជ្ជកម្មកសិកម្មអន្តរជាតិ”។

លោកបន្ថែមថា “វាមានសារៈសំខាន់ណាស់ ក្នុងការនាំយកកសិផលទីផ្សារអន្តរជាតិមកវិញ និង ជីពីអ៊ុយក្រែន រុស្ស៊ី និងបេឡារុស្ស។ យើងសូមស្វាគមន៍ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិរហូតដល់ទីបញ្ចប់នេះ”។

ដោយកត់សម្គាល់ថា នៅក្នុងយុគសម័យ សាកលភាវូបនីយកម្ម ការរំខានបន្តិចបន្តួចនៅក្នុងខ្សែ សង្វាក់ផ្គត់ផ្គង់ត្រូវបាន បញ្ជូនយ៉ាងឆាប់រហ័ស ដែលបង្កើតឥទ្ធិពលមួយ រំពេចនោះ លោក Zhang បានលើក ឡើងថា “ការពឹងពាក់គ្នាទៅវិញ ទៅមកផ្នែកសេដ្ឋកិច្ចនឹង បង្កើតការលំបាក ដែលបង្កើតឡើង ដោយមនុស្ស និងបង្កើនហានិភ័យក្នុងតំបន់” ។

លោកបានគូសបញ្ជាក់ថា “យើងអំពាវនាវឱ្យមានការ ដកចេញយ៉ាងឆាប់រហ័សនូវការរឹតបន្តឹង លើការផលិត និងការនាំចេញអាហារ ដែលដាក់ដោយទណ្ឌកម្មឯកតោភាគី ដើម្បីអនុញ្ញាតឱ្យមានលំហូរស្ថិរភាព នៃផលិតកម្ម និងការផ្គត់ផ្គង់ស្បៀងអាហារ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top