ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល HKSAR ជំទាស់យ៉ាងដាច់អហង្ការ របាយការណ៍របស់គណៈកម្មការអឺរ៉ុប ស្តីពីទីក្រុងហុងកុង

ហុងកុង៖ រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះការកត់សម្គាល់ នៅក្នុងរបាយការណ៍ ស្តីពីទីក្រុងហុងកុង ដែលចេញដោយគណៈកម្មការអឺរ៉ុប (EC) និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ។

រដ្ឋាភិបាល HKSAR ជំរុញជាថ្មីម្តងទៀត EC ឱ្យគោរពច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាន ដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ និងបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនតាមរយៈកិច្ចការហុងកុង។

សេចក្តីថ្លែងការណ៍នេះបាន លុបចោលការរិះគន់គ្មានមូលដ្ឋានផ្សេងៗ នៃរបាយការណ៍នេះ និងការអត្ថាធិប្បាយខុសឆ្គង ប្រឆាំងនឹងរដ្ឋាភិបាល HKSAR លើបញ្ហារួមទាំងការបោះឆ្នោត ក្រុមប្រឹក្សានីតិប្បញ្ញត្តិ (LegCo) ច្បាប់សន្តិសុខជាតិនៅហុងកុង ឯករាជ្យភាពតុលាការ និងសេរីភាពសារព័ត៌មាន។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការបោះឆ្នោត LegCo ត្រូវបានធ្វើឡើងស្របតាមច្បាប់ ហើយបើកចំហ យុត្តិធម៌ ស្មោះត្រង់ និងមានប្រសិទ្ធភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋាភិបាល HKSAR ក៏បានរំលឹកឡើងវិញថា រាល់សកម្មភាពអនុវត្តច្បាប់ ដែលធ្វើឡើងដោយភ្នាក់ងារអនុវត្តច្បាប់ ក្រោមច្បាប់សន្តិសុខជាតិនៅហុងកុង ឬពិតជាច្បាប់ក្នុងស្រុកណាមួយ គឺផ្អែកលើភស្តុតាងយ៉ាងតឹងរ៉ឹងតាមច្បាប់ និងចំពោះសកម្មភាពរបស់បុគ្គល ឬអង្គភាព ខ្វល់ខ្វាយ និងមិនមានជាប់ពាក់ព័ន្ធនឹង គោលជំហរនយោបាយ សាវតា ឬការកាន់កាប់របស់ពួកគេឡើយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top