ប៉ារីស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានតែងតាំងរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ សម្រាប់រដ្ឋាភិបាលថ្មីនៃប្រទេសនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សរុបមក រដ្ឋាភិបាលថ្មីមានសមាជិកចំនួន ២៧ ដែលមានក្រសួងចំនួន ១៧ ប្រតិភូក្រសួងចំនួន ៦ និងរដ្ឋលេខាធិការចំនួន ៤ ។ រដ្ឋមន្ត្រីមួយចំនួនពីរដ្ឋាភិបាលមុនៗ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីម្តងទៀត ប៉ុន្តែនៅក្នុងក្រសួងផ្សេងៗគ្នា។

លោកប្រធានាធិបតី Macron បានតែងតាំងលោក Elisabeth Borne ជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៦ ខែឧសភា។ រដ្ឋាភិបាលថ្មី នឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ជាលើកដំបូងរបស់ខ្លួននៅវិមាន Elysee នៅថ្ងៃទី២៣ ខែឧសភា នេះបើយោងតាមសារព័ត៌មានបារាំង BFMTV ៕
ប្រែសម្រួល ឈូក បូរ៉ា
